ព័ត៌មានជាតិ
ម៉ាស៊ីនច្រូតស្រូវកិនមីនតោន១គ្រាប់ បណ្តាលឲ្យផ្ទុះខូចខាត និងរបួសធ្ងន់មនុស្ស២នាក់
ម៉ាស៊ីនច្រូតស្រូវ១គ្រឿង កំពុងតែច្រូតស្រូវក្នុងស្រែបានជាន់លើមីនតោន១គ្រាប់ផ្ទុះសំឡេងឡើងកក្រើក បង្កការភ្ញាក់ផ្អើលទាំងពលរដ្ឋនិងសមត្ថកិច្ចទាំងកណ្តាលថ្ងៃ។ សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចជ្នាន់១ភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ករណីផ្ទុះមីនតោននេះ នូវខណៈដែលម្ចាស់ម៉ាស៊ីនច្រូតស្រូវបើកបរទៅស៊ីឈ្នួលច្រូតស្រូវឲ្យឈ្មោះ ជរ បូរណា ភេទប្រុស អាយុយ៦០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានស្រែនៅចំណុចកើតហេតុខាងលើបណ្តាលឲ្យជាន់លើមីនតោន១គ្រាប់ផ្ទុះតែម្តង។


ក្រោយសមត្ថកិច្ចចុះត្រួតពិនិត្យក្នុងហេតុការណ៍នេះ បានសម្គាល់ឃើញថាយ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ ត្រូវបានរងរបួសធ្ងន់និងស្រាលហើយក៏បានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈជួយសង្គ្រោះបឋមពីគ្រូពេទ្យនៃមណ្ឌលសុខភាពស្រុកផងដែរ ចំណែកម៉ាស៊ីនច្រូតស្រូវខូចខាតស្ទើរទាំងស្រុង។ សមត្ថកិច្ចឲ្យដឹងបន្តថា មនុស្សចំនួន២នាក់ ដែលរងរបួសធ្ងន់និងស្រាលរួមមាន ឈ្មោះ រឹម គិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងជា(អ្នកបើកបរ)រងរបួសធ្ងន់ និងឈ្មោះ វន វារៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ អ្នករួមដំណើរជាមួយអ្នកបើកបរ(របួសស្រាល)៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល