ព័ត៌មានជាតិ
ពលរដ្ឋ២គ្រួសារកើតទុក្ខមិនសុខចិត្តចំពោះសាលដីការបស់តុលាការកំពូល ដែលយកដីភូមិរបស់គាត់ឱ្យទៅអ្នកមានទំនាស់ប្តឹងផ្តល់គ្នា
ពលរដ្ឋ២គ្រួសារបានធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីទាមទាររកយុត្តិធម៌ បន្ទាប់ពីតុលាការកំពូលចេញសាលដីកាយកដីរបស់គាត់ជាង២ហិកតាទៅឱ្យភាគីចាញ់ក្តីម្នាក់ ហើយដីទំនាស់ជាង២ហិកតាដែលមានព្រំជាប់គ្នា តុលាការបានប្រគល់ទៅឱ្យភាគីអ្នកឈ្នះក្តី ។

អ្នកស្រី បែន សុធារី និងកញ្ញា សួ សុបញ្ញា ដែលមានប្លង់កាន់កាប់ដីប្រមាណជាង២ហិកតា(តាងដោយអក្សរA) បាននិយាយថា តុលាការកំពូលបានចេញដូចសាលដីកាយ៉ាងអយុត្តិធម៌ យកដីភូមិរបស់គាត់ទៅឱ្យភាគីដែលមានទំនាស់គ្នា ដែលមានដីនៅជាប់នឹងដីគាត់។ ភាគីពីរនាក់ដែលឈ្លោះគ្នាទី១-ដើមបណ្ដឹងឈ្មោះ សាយ សារិន ហៅតុង (ប្តី) និងប្រពន្ធឈ្មោះ វូ សេងគ្រី រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ចំណែកចុងបណ្ដឹងមានឈ្មោះ គី ប៊ូសួ (ប្ដី) និងប្រពន្ធឈ្មោះ លាង ញឹប រស់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ពួកគាត់ដើមបណ្ដឹងនិងចុងបណ្ដឹងទាំងពីរមានដីប្រមាណ២ហិកតា(តាងដោយអក្សរB) បានប្តឹងផ្តល់គ្នាទៅតុលាការ។

អ្នកស្រី បែន សុធារី បន្តថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តុលាការកំពូលយោង ដោយបានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានចេញសាលដីកាលេខ៣៨(ច)សម្រេចឱ្យដើមបណ្ដឹងឈ្មោះ សាយ សារិន ហៅតុង(ប្តី) និងប្រពន្ធឈ្មោះ វូ សេងគ្រី ឈ្នះក្តី ហើយប្រគល់ដីមានទំនាស់ចំណុចB មានទំហំABCDEFGHធ្វើជាកម្មសិទ្ធិ។ ចំណែកដីចំណុចA មានទំហំFIJG ដែលជាដីរបស់អ្នកស្រីកំពុងកាន់កាប់មានប្លង់រឹង ប្រគល់ទៅឱ្យភាគីចុងបណ្តឹង(ចាញ់ក្តី)ឈ្មោះ គី ប៊ូសួ(ប្តី) និងឈ្មោះលាង ញឹប(ប្រពន្ធ) ធ្វើជាកម្មសិទ្ធិ។

អ្នកស្រី បែន សុធារី បន្តថា ភាគីទំនាស់២នាក់បងប្អូនឈ្លោះប្តឹងផ្តល់គ្នាឈ្នះចាញ់ បែរជាតុលាការយកដីគាត់ទៅឱ្យភាគីម្ខាងដោយអយុត្តិធម៌។ ហេតុនេះទើបពួកគាត់ទាំង២នាក់កើតទុក្ខមិនសុខចិត្ត ធ្វើសន្និសីទកាសែតដើម្បីទាមទាររកយុត្តិធម៌នាថ្ងៃនេះនិងបង្ហាញភស្តុតាងយ៉ាងច្រើនរួមទាំងលិខិតលក់-ទិញតាំងពីឆ្នាំ១៩៩១រហូតដល់ឆ្នាំ២០២០ដែលអាជ្ញាធរបានចេញបង្កាន់ដៃវាស់វែងនិងកំណត់ព្រំលើក្បាលដីទៀតផង។
អ្នកស្រី បែន សុធារី បន្តថា នៅឆ្នាំ១៩៩១ គាត់បានទិញដីពីឈ្មោះ អ៊ួយ កៀនថៃ បន្ទាប់មកគាត់បានបើកសិប្បកម្មផលិតនំបញ្ចុករហូតមកដល់ពេលនេះ មានកម្មករ៤៥នាក់ រួមទាំងក្មេងផងមានជាង៥០នាក់ ,នៅឆ្នាំ២០១៥គាត់បានធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីក្រសួងរៀបចំដែនដី មានប្លង់រឹង ,នៅឆ្នាំ២០១៣គាត់បានសង់ភូមិគ្រឹះ។ គាត់បានបង់ពន្ធលើអចលនវត្ថុតាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០។ចុងក្រោយនេះ អាជ្ញាធរបានចេញបង្កាន់ដៃវាស់វែងនិងកំណត់ព្រំ លើក្បាលដីលេខ១២ ១០ ០៥ ០៤ ០៦ ៨៤ដែលកាន់កាប់ដោយឈ្មោះ ហួន ណារិន និង បែន សុធារី ។

កញ្ញា សួ សុកញ្ញា បានបញ្ជាក់ថា តុលាការកំពូលបានចេញដីកាសម្រេចមួយទៀតលេខ៤៨ ដ ស ច ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បដិសេធពាក្យបណ្តឹងទាមទារនិងឯកសារនានារបស់ឈ្មោះ ហួន ណារិន និងបែន សុធារី ហើយបានធ្វើលិខិតទាមទារនានាជាច្រើនដាក់អាជ្ញាធរមានសមត្ថកិច្ច តែត្រូវបានគេបិទទាំងអស់។ ជាពិសេសស្អែកនេះ(១៣ សីហា ២០២១) តុលាការនឹងអនុវត្តសាលដីកា តើនៅពេលដែលគេអនុវត្តតើពួកខ្ញុំត្រូវទៅរស់នៅទីណា?
នៅដំណាក់កាលចុងក្រោយ អ្នកស្រី បែន សុធារី និងកញ្ញា សួ សុកញ្ញា ដែលសព្វថ្ងៃជានិស្សិតពេទ្យមួយរូប សុំអង្វរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាសម្តេចពុក សម្តេចម៉ែ បិតាមាតាសន្តិភាព មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់