ព័ត៌មានជាតិ
Prince Group ចាប់ដៃគូជាមួយអង្គការ Caring for Cambodiaធ្វើការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារដល់សិស្សនិស្សិត
មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នឹងធ្វើការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារដល់សិស្សនិស្សិត ដែលមានការដឹកនាំដោយអង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេដែលផ្តល់ការអប់រំឥតគិតថ្លៃដល់និស្សិតក្រីក្រចំនួន ៧០០០នាក់ សម្រាប់ឆ្នាំសិក្សាខាងមុខនេះ។
ភាពជាដៃគូជាមួយអង្គការ Caring for Cambodia ដែលបានប្រកាសនៅថ្ងៃទិវាយុវជនអន្តរជាតិដែលបានគូសបញ្ជាក់ពីរបៀបដែលព្រីនស៍ គ្រុប បានចាប់ផ្តើមដំណើរថ្មីនៅគ្រាដ៏សំខាន់មួយ នៅខណៈពេលដែលភាពអត់ការងារធ្វើរបស់យុវជនត្រូវបានគេរំពឹងថា នឹងមានការកើនឡើងដោយសារតែស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។
តាមរយៈការគាំទ្រដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ ព្រីនស៍ គ្រុបបាននឹងកំពុងសម្លឹងមើលការវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលអនាគតតាមរយៈការផ្តល់សិទ្ធអំណាចនិងផ្ទៀងផ្ទាត់ដល់វិធីសាស្ត្រតាមស្ថាប័នក្នុងការអភិវឌ្ឍយុវជន។
លោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caring for Cambodia បានមានប្រសាសន៍ថា “ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពីព្រោះពួកយើងកំពុងតែសម្លឹងរកមើលនូវឱកាសដើម្បីពង្រីក និងលើកកំពស់កម្មវិធីត្រៀមរៀបចំអាជីពការងាររបស់យើង”។ លោកបានបន្ថែមថា“នៅក្នុងបរិស្ថានថ្មីដែលបានកំណត់ឡើងនាអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ សិស្សនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យនឹងត្រូវការការគាំទ្រជាច្រើនដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។ អង្គការ Caring for Cambodia ជឿជាក់ថាភាពជាដៃគូទាំងក្នុងវិស័យសាធារណៈ និងឯកជនដែលពាក់ព័ន្ធនឹងនិយោជកដ៏មានសក្ដានុពលដូចជាសមាជិកនៃក្រុមហ៊ុនរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រសួងអប់រំយុវជននិងកីឡា នឹងធ្វើឱ្យយើងទទួលបានលទ្ធផលនៃការអប់រំដ៏ល្អប្រសើរ”។
កម្មវិធីត្រៀមរៀបចំអាជីពការងារបានចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានជួយសិស្សនិស្សិតជាង ៣០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ (ឧទាហរណ៍៖ ដូចជាការពង្រឹងជំនាញសម្ភាសន៍របស់ពួកគេ) ការផ្តល់នូវការបណ្តុះបណ្តាលកម្មសិក្សា ការរៀបចំពិព័រណ៍ការងារ ការរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានា និងការណែនាំសិស្សវិទ្យាល័យទៅកាន់វាគ្មិនលើកទឹកចិត្តជាច្រើនមកពីវិស័យផ្សេងៗគ្នា។ កម្មវិធីនេះធ្វើឱ្យឃើញថា សិស្សវិទ្យាល័យមានភាពខុសគ្នាខ្លាំង ទៅនឹងនិស្សិតក្រោយបញ្ចប់ការសិក្សា ព្រោះថានិស្សិតដែលបញ្ចប់ការសិក្សាពីសាលា Caring for Cambodia ងាយនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យចំនួន ១៨ដង បើប្រៀបធៀបនឹងមធ្យមភាគថ្នាក់ជាតិ។
លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានមានប្រសាសន៍ថា “ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមដ៏មានឥទ្ធិពលខ្ពស់ដូចជាកម្មវិធីត្រៀមរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia នេះ ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលប្រកបដោយការទទួលខុសត្រូវ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការអប់រំ ការថែរក្សាសុខភាព និងគំនិតផ្តួចផ្តើមក្នុងសហគមន៍ យើងសង្ឃឹមថាការឧបត្ថម្ភដល់កម្មវិធីរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia នឹងជួយដល់យុវជនកម្ពុជានៅក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ជីវិតរបស់ពួកគេ”។
លើសពីនេះទៅទៀតកម្មវិធីនេះក៏ជួយដល់អតីតនិស្សិតរបស់អង្គការ Caring for Cambodia ដែលកំពុងបន្តសិក្សានៅសាកលវិទ្យាល័យនានាជាមួយនឹងដំណើរការស្វែងរកការងាររបស់ពួកគេ។ សាលារៀនដែលមានការគាំទ្រដោយអង្គការ Caring for Cambodia គឺជាសាលាតែមួយគត់នៅក្នុងប្រទេសដែលបានរៀបចំឱ្យសិស្សនិស្សិតនូវជំនាញដែលពួកគេត្រូវការ ដើម្បីជួយពួកគេឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារនៅក្នុងវិស័យកំពុងមានការរីកចម្រើននានាដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និងអភិរក្ស។

នៅក្នុងវិស័យអប់រំ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានផ្តល់ការគាំទ្រជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិសេសជាងនេះទៅទៀតបាននាំយកសិល្បៈនៃការផលិតនាឡិកាស្វីសមកកាន់ប្រទេសកម្ពុជាដោយបានបង្កើតសាលាផលិតនាឡិកាឯករាជ្យដំបូងគេរបស់ប្រទេសកាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យកជំនាញហត្ថកម្មថ្មី និងទទួលបាននូវបទពិសោធន៍ចាំបាច់សំខាន់ៗដើម្បីជួយដល់ពួកគេនៅក្នុងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។ សម្ព័ន្ធក្រុមហ៊ុននេះបានធ្វើតាមយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) ដែលបានបង្កើតឡើងក្នុងនាមជាសមាជិកនៃក្រុមហ៊ុនរួមជាមួយនឹងការផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមនៃវិស័យអប់រំដែលនាំមកនូវផលនារយៈពេលវែង ។
ក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រដ៏លើសលុប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបានប្រកាសពីផែនការបរិច្ចាគថវិកាចំនួន៣លានដុល្លារសហរដ្ឋរអាមេរិក ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនេះ។ នាដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បានប្តេជ្ញាចិត្តចូលរួមរបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីជួយប្រទេសកម្ពុជាក្នុងកាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
អស់រយៈពេលជាច្រើនឆ្នាំ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃប្រមាណជាង ១៤លានដុល្លារសហរដ្ឋអាមេរិក ដែលជួយជាប្រយោជន៍ជូនប្រជាជនប្រមាណ ៥០០,០០០ នាក់។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងប្រកាន់យកវិធីសាស្ត្ររួមមួយក្នុងការគាំទ្រដល់ការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមយ៉ាងទៀងទាត់ រួមផ្សំជាមួយនឹងដំណោះស្រាយដ៏ល្អបំផុតក្នុងការស្វែងរកគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលយ៉ាងខ្ពស់នានា ដែលនឹងធានាបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាព និងស្ថិតស្ថេរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី