ព័ត៌មានជាតិ
ពលរដ្ឋលើកគ្នាមកសាលាខេត្តសៀមរាប ស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ករណីប្តឹងពួកគាត់ទៅតុលាការ
តំណាងប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ដែលរស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បាននាំគ្នាមកធ្វើការតវ៉ានៅមុខបុរីរដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២១នេះ ដោយមិនសុខចិត្តចំពោះប្រធានអង្គការឯកជនមួយ បានប្តឹងពួកគាត់ទៅតុលាការ ទាមទារយកដីលំនៅដ្ឋានដែលពួកគាត់រស់នៅជាច្រើនឆ្នាំមកហើយ។

លោក ឈិត សៀង តំណាងពលរដ្ឋនៅភូមិដៃអាវបានឲ្យដឹងថា មេភូមិ និង ប្រជាពលរដ្ឋក្នុងភូមិចំនួន ១០រូប ត្រូវបានតុលាការ ធ្វើការកោះហៅឲ្យចូលទៅបំភ្លឺចំនួន៣លើកមកហើយ ហើយនៅលើកទី៤នេះ នៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ពួកគាត់ត្រូវ ចូលខ្លួនបន្តទៀត។តែដោយមានការព្រួយបារម្ភ ទើបពួកគាត់បាននាំគ្នាមកសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយធ្វើការអន្តរាគមន៍ ដើមី្បឲ្យខាងតុលាការធ្វើការត្រួតពិនិត្យករណីនេះឡើងវិញ ព្រោះមិនមានបញ្ហាអ្វីជា មួយសមាគមនេះទេ បានជាសមាគមនេះបានធ្វើការប្តឹងផ្តល់ពួកគាត់ ដែលមានផ្ទៃដីទៅ៤ពាន់ហិចតាឯណោះទៅវិញ។

តំណាងពលរដ្ឋក៏បានបន្តថា ក្រោមគោលនយោបាយ និងសារាចរលេខ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមនិសិ្សត មកធ្វើការវាស់វែងកាត់ឆ្វៀលដីជូនពលរដ្ឋនាឆ្នាំ ២០១២ ហើយពួកគាត់ក៏ បានទទួលបានប័ណ្ណកាន់កាប់ ព្រមទាំងបានយកទៅដាក់នៅធនាគារទៀតផង។ តែនៅពេលថ្មីៗនេះ បានលេចមុខចេញ ឈ្មោះ លុក សុខុម ប្រធានអង្គការសហគមសង្គ្រោះយុទ្ធជនពិការ ស្ត្រីមេម៉ាយកុមារកំព្រា និងរាស្ត្រទាល់ក្រ នេះបានធ្វើការប្តឹងផ្តល់ពួកគាត់ថា រំលោភយកដីរបស់សមាគមន៍ ដែលបានកាន់កាប់ក្នុងឆ្នាំ២០១៩ ដែលមានផ្ទៃដីទំហំ៤ពាន់ហិចតា តែដីភូមិរបស់ពួកគាត់មានតែប្រមាណជា ២ពាន់ហិចតាប៉ណ្ណោះ។ក្នុងនោះតំណាងប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សុំឲ្យតុលាការ ពិនិត្យសំណុំរឿងនេះឡើងវិញ។
ចំណែកលោកស្រី វ៉ក ណម មេឃុំ ស្រែណូយ បានប្រាប់តាមទូរស័ព្ទថា វាអយុត្តិធម៌ណាស់សម្រាប់រូប អ្នកស្រី ដែលតុលាការចោទរូបគាត់ក្លែងឯកសារលក់ដី ព្រោះរូបគាត់ ទើបតែមកកាន់ជាមេឃុំនៅអាណត្តិនេះប៉ុណ្ណោះ។ ហើយមេឃុំចាស់គេក៏មិនបានប្រាប់គាត់ ថា ពាក់ព័ន្ធនឹងដីដែលមានទំនាស់មានប្លង់នោះដែរ។ ដោយឡែកសំរាប់ប្រជាពលរដ្ឋដែលទៅរស់នៅភូមិដៃអាវ ដែលកាលពីមុនមករស់នៅកាប់រុករានដីព្រៃជាអនាធិបតេយ្យ ដូច្នេះអាជ្ញាធរចេញប្លង់ឲ្យប្រជាពលរដ្ឋ គឺរស់នៅជាក់ស្តែង ឬចុះហត្ថលេខាការព្រម ព្រៀងរបស់ប្រជាពលរដ្ឋ។
លោក អ៊ឹម សុភ័ន្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្តសៀមរាប បានជួបជាមួយតំណាងពលរដ្ឋនិងបានធ្វើការសម្របសម្រួលផ្តល់គំនិតមួយចំនួនទៅតាមផ្លូវច្បាប់ ដើមី្បចៀសវាងកុំឲ្យមានកើតនូវអំពើហិង្សាអ្វីមួយកើតឡើង។ម៉្យាងទៀតដោយកាលៈទេសៈនេះ ក្នុងខេត្តសៀមរាប មានឆ្លងរាលដាល នៃជំងឺកូវីដ១៩ សូមឲ្យបងប្អូនរក្សានូវសុវត្ថិភាពរបស់ខ្លួនគ្រប់គ្នា ដោយគោរពអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ពាក់ព័ន្ធនឹងករណីនេះដែរលោក សួស ណារិន មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការអាដហុក ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះលោកកំពុងស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត។លោកក៏បានទទួចឲ្យរដ្ឋបាលខេត្តសៀមរាប ជួយដោះស្រាយទំនាស់នេះដោយសន្តិវិធីចៀសវាងមានករណីហិង្សាកើតឡើង៕
អត្ថបទ៖កុសល



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី