ព័ត៌មានជាតិ
ជាសញ្ញាល្អ! ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដតិចបំផុតមិនធ្លាប់មាន និងជាសះស្បើយជិត២០០នាក់
ក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ និងមានចំនួនច្រើន រហូតថ្ងៃខ្លះមានជាង២០០នាក់ក៏មាន។ ហើយក៏មានអ្នកស្លាប់ជិត១០០នាក់ផងដែរ គិតមកដល់ពេលនេះ។
នៅថ្ងៃទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩តិចបំផុតមិនធ្លាប់មានត្រឹម៣០នាក់ប៉ុណ្ណោះ និងមានអ្នកជាសះស្បើយរហូតដល់១៩២នាក់ និងស្លាប់១នាក់។
ទោះបីការរកឃើញករណីឆ្លងជំងឺដ៏កាចសាហាវនេះមានការធ្លាក់ចុះក្ដី អាជ្ញាធរនៅតែអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តនូវវិធានការសុខាភិបាលឲ្យត្រឹមត្រូវបន្តទៀត ជាពិសេស៣កុំ ៣ការពារ របស់សម្ដេចតេជោ ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺនេះបន្តទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥,១៣១នាក់ ព្យាបាលជាសះស្បើយ៤,១៦៤នាក់ កំពុងសម្រាកព្យាបាល៨៧៦នាក់ និងស្លាប់៩១នាក់៕
អត្ថបទ ៖ សុខុម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ