Connect with us

ព័ត៌មានជាតិ

អ្នក​ជំងឺ​កូវីដ​ព្យាបាល​តាម​ផ្ទះនៅ​ភ្នំពេញ​​កើន​ដល់​ជាង​៤ ពាន់នាក់

បានផុស

នៅ

គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា មាន​អ្នកជំងឺ​កូវីដ​ដែល​អនុញ្ញាត​ឲ្យ​​សម្រាក​ព្យាបាល​នៅ​ផ្ទះ​មាន​ចំនួន ៤ ២៤១ នាក់ ក្នុងនោះ​មាន​អ្នកជំងឺ ១ ២៥៧ នាក់​បាន​ជា​សះស្បើយ។

យ៉ាងណាមិញ បើ​តាមការ​បញ្ជាក់​ពី​អាជ្ញាធរ​មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័ស​រកអង់ទីហ្សែនវីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺ​កូវីដ-១៩ ប៉ុន្តែបានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង ហើយអ្នកជំងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ រួចទើបរាយការណ៍មកមន្រ្តីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​បញ្ជាក់ថា ការ​អនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាល​អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និង គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ និងអាចបង្កជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដល់សមាជិកគ្រួសារ អ្នករស់នៅក្បែរខាង និងសហគមន៍ទាំងមូលថែមទៀតផង។

ចំពោះមុខ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូម ធ្វើការណែនាំ ក្នុងករណីការប្រើប្រាស់តេស្ករសរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផល​តេស្ត​វិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរស័ព្ទ (Hotline) ១២២២ ឬ លេខទូរស័ព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បី ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឲ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

អាជ្ញាធរ​បានបញ្ជាក់​ថា បុគ្គលដែលបានប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបាន លទ្ធផល​តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាលក្រុមគ្រូពេទ្យ ឬអាជ្ញាធរ មូលដ្ឋាន អាច​ប្រឈមនឹងការអនុវត្តនូវពិន័យក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សហគ្រាសចិន
សន្តិសុខសង្គម៥ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ៦ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

ព័ត៌មានជាតិ២១ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ២៣ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម