ព័ត៌មានជាតិ
បើកព្រំដែនឡើងវិញយប់នេះអាជ្ញាធរត្រៀមទទួលពលករជាប់គាំងរាប់រយនាក់
ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនខេត្តបន្ទាយមានជ័យ នឹងបេីកដំណេីរការឡេីងវិញនៅយប់នេះ ខណៈអាជ្ញាធរកំពុងត្រៀមទទួលពលករ ដែលជាប់គាំងជាច្រើនរយនាក់នៅច្រកព្រំដែន ដើម្បីដឹកតាមរថយន្តឆ្ពោះទៅតាមបណ្តាខេត្តផ្សេងៗ និងធ្វើការពិនិត្យរកមេរោគដែលតា ដែលឆ្លងមកពីប្រទេសថៃ យកទៅចត្តាឡីស័ក និងព្យាបាលបន្ត។ នេះបេីយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅអាជ្ញារខេត្តស្រះកែវប្រទេសថៃ។

ក្រោយពីវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល ១៤ថ្ងៃកន្លងផុតទៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍កូវីដ.១៩ ប្រភេទដែលតា Delta នឹងត្រូវបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបេីកដំណើរការព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។សូមបញ្ជាក់ថាការបេីកដំណេីរការព្រំដែនឡេីងវិញនេះ កងកម្លាំងទាំងបីនៅខេត្តបន្ទាយមានជ័យ ក៏បានត្រៀមរថយន្ត ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ជាច្រេីនរយនាក់៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ