ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាឲ្យផ្អាក អាជីវកម្មកាយអាចម៍ដីបឹងតាកែវ
ខេត្តតាកែវ ៖ អាជ្ញាធរខេត្តតាកែវបានចុះទៅពិនិត្យមើលទីតាំង ការដ្ឋានធ្វើអាជីវកម្មកាយអាចម៍ដីលក់នៅចំណុចបឹងតាកែវ ដែលបានប្រព្រឹត្តល្មើសច្បាប់អាជីវកម្ម ខណៈដែលរថយន្តដឹកដីលក់កក្រើកផ្លូវស្ទើរខ្ទេចនិងផ្ទៃបឹងមានជម្រៅស្ទើរដល់ក្បាលប្រេតទៅហើយ។
ទីតាំងល្មើសច្បាប់ចំនួន៤កន្លែង ក្នុងចំណោម៥កន្លែងនៅក្បែៗគ្នាខាងមុខ និងក្រោយឈាងខាងជើងអតីតផ្ទះតាម៉ុក ស្ថិតនៅក្នុងសង្កាត់បារាយណ៍និងសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។


រយៈពេលពេញមួយថ្ងៃ ក្នុងការចុះទៅត្រួតពិនិត្យរណ្តៅដីគឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកខាន់ សុខា អភិបាលរងខេត្តបានឲ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង បានបញ្ជាឲ្យផ្អាកសកម្មភាពមួយរយៈសិន បន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនទៅការកាយយកអាចម៍ដីទៅលក់រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងនេះ។

លោកអភិបាលរងខេត្តបានបន្តទៀតថា ទីតាំងកាយយកអាចម៍ដីចំនួន៤ក្រុមហ៊ុន បានល្មើសទៅអាជ្ញាប័ណ្ណសុំសិទ្ធិកាយយកអាចម៍ដីស្តារបឹង ដោយពួកគេកាយទំហំធំ និងមានជម្រៅជ្រៅជាងការអនុញ្ញាតិដោយមន្ទីរជំនាញ។ ក្រោយការពិនិត្យលើទីតាំងរណ្ដៅដីចំនួន៥ទីតាំង គឺរកឃើញ៤ទីតាំងបានធ្វើខុសកិច្ចសន្យា ហើយលោកនឹងធ្វើកំណត់ហេតុរបាយការណ៍ដាក់ទៅលោកអភិបាលខេត្តតាកែវ ដើម្បីធ្វើការពិនិត្យថា និងដកអាជ្ញាប័ណ្ណក្រុមហ៊ុនទាំង៤នេះចេញ ឬយ៉ាងណា ក្រោយរកឃើញល្មើសធ្ងន់ធ្ងរបែបនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនកាយដីលក់ដោយស្នើសុំសិទ្ធស្តារបឹងតាកែវ ហើយកាយយកដីលក់មានជម្រៅជ្រៅបំពានលក្ខណ្ឌនោះមាន៖ ១-ក្រុមហ៊ុនប៊ុត ប៊ុនណាន ២-ក្រុមហ៊ុនជា សុជាតិ ៣-ក្រុមហ៊ុនអ៊ុក សាវឿន និងទី៤ក្រុមហ៊ុន សេរី៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ