Connect with us

ព័ត៌មានជាតិ

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១​

បានផុស

នៅ

សេចក្ដី​ព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២១ ត្រូវបានរដ្ឋសភាអនុម័តដោយ​សម្លេងគាំ​ទ្រ ​១១៦ នៃអង្គរដ្ឋសភាទាំងមូលដែលបានចូលរួម។

ការអនុម័តនេះ បានធ្វើឡើងនៅ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅវិមានរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេច​ក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២១ ត្រូវបានរៀបចំ​ឡើង នៅក្នុងបរិការណ៍ដែលជំងឺកូវីដ -១៩ ​នាំមកនូវ​ផល​ប៉ះពាល់​បញ្ហា​ប្រឈម និងហានិភ័យជាច្រើន ហើយគ្រោះទឹកជំនន់​នាពេលថ្មីៗ​កន្លងមកនេះ​ក៏បានបង្កើន​សំពាធ​នៃ​តម្រូវ​ការ​ចំណាយថវិកាបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ខាងមុខ សម្រាប់ការស្តារនៃ​គោលដៅ​រចនាសម្ព័ន្ធ​រូបវន្ត​ផលិត​កម្ម​កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលរងនូវការខូចខាត។

ជាក់ស្តែងការទទួលរងពីជំងឺកូវីដ-១៩ ​កំពុងនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និង​ហានិភ័យ​ជា​ច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូល ដោយ​គ្មានការលើក​លែង​ប្រទេស​ណា​មួយឡើយ។  ពិសេ​សបានធ្វើឱ្យមនុស្សរាប់រយលាននាក់បានបាត់បង់ការ​ងារ ធ្លាក់ចុះ​នូវ​ប្រាក់​ចំណូល ហើយប្រជាជនមួយចំនួនធំ នៅលើសកលលោកបានធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ កម្ពុជា ក៏​មិន​អាច​គេច​រួច​ពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយ​កំពុងទទួលរងនូវផល​ប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើ​បញ្ហា​សុខភាព​សង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួ​សា​រ​​​ប្រជាជនក្រីក្រ និងងាយ​រងគ្រោះ​។

លោកបានបញ្ជាក់បន្តថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹង​រក្សា​លំ​នឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការ​ងើប​ឡើង​វិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ពិសេស​ការជំរុញអនុវត្តន៍កិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់​កណ្ដា​ល​អាណត្តិ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់​ប្រទេស​កម្ពុជា​។ ជាថវិការប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមជាមួយ​ការ​តម្រង់​ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ​នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូវីដ-​១៩ ។  ​

លោកបណ្ឌិត ជាម យៀប និងសមាជិកចូលរួមក្នុងសម័យប្រជុំ​បានសម្តែង​ការគំាទ្រ​សេចក្ដី​ព្រាង​ច្បាប់នេះ ដោយបានបញ្ជាក់ថា សេចក្ដី​ព្រាងច្បាប់នេះ មានសារៈសំខាន់ណា​​ស់ ក្នុងការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅ​នឹង​ស្ថាន​ភាពបច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាល​។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ​២០២១បាន​ឱ្យ​ដឹង​ថា ត្រូវបានគ្រោងចំណាយសរុបថវិការដ្ឋចំនួន ៣២.០០៩.​៧៤២​លានរៀល ត្រូវជា ២៧,១៤​ភាគ​រយ នៃផសស គឺមានការថយចុះ ៤,០ភាគរយ ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះចំណាយ​ចរន្ត​ថវិកា​ជាតិ​គ្រោង​ចំនួន ១៨.៧៥១.០៤១លានរៀល ត្រូវជា១៥,៩០ភាគរយ នៃផសស គឺថយចុះ ៥,៤ភាគរយ ធៀប​នឹងច្បាប់ឆ្នាំ២០២០។ ការចំណាយមូលធនថវិការដ្ឋគ្រោងចំនួន ១៣.២៥៨.៧០១លានរៀល ត្រូវជា ១១,២៤​ភាគរយ នៃផសស គឺថយចុះ ១,៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០៕

អត្ថបទ ៖ ប៉ាល់សុង
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម