Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៣ គ្រឿង សម្រាប់បំពាក់ជូន កងយោធពលខេមរភូមិន្ទ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង សម្រាប់បំពាក់ជូនដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។  

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចុះទៅត្រួតពិនិត្យឧត្ថម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ទើបតែបានទិញ ដើម្បីបំពាក់ជូនដល់ កងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន នៅទ័ពអាកាស ឲ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឲ្យបានល្អត្រឹមត្រូវ តាមបច្ចេកទេស។ ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពាក់ឧត្ថម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿន ទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងឡើងថ្លៃតិចតួច ដោយសារ​ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និង​ព្យុះ​សង្ឃរានៅអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសាធារណជនប្រុងប្រយ័ត្នជនបោកប្រាស់ជុំវិញការប្រឡងចូលមន្ត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបង កំពុងលេចចេញរូបរាង ត្រៀម​បណ្ដែតក្នុងថ្ងៃចេញព្រះវស្សា

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានក្រុមហ៊ុនសាជីវកម្មកូរ៉េ បង្ហាញបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់នៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណ​កម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន

Sokha Hotels

ព័ត៌មានពេញនិយម