ព័ត៌មានជាតិ
វ៉ាក់សាំង Astra Zeneca ១៨,១៦០ដូស បានផ្ដល់ជូនមន្ទីរសុខាភិបាលខេត្តព្រៃវែង
កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំង Astra Zeneca ១៨,១៦០ដូស ដល់មន្ទីរសុខាភិបាលខេត្តព្រៃវែង សម្រាប់ចាក់ជូនប្រជាពលរដ្ឋដូសជំរុញ។
លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅវេលាម៉ោង២០:១០នាទីយប់ កាលពីថ្ងៃទី ១២ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានដឹកវ៉ាក់សាំង Astra Zeneca ចំនួន១៨,១៦០ដូស ជូនមន្ទីរសុខាភិបាល សម្រាប់ចាក់ដូសទី៣ (ចាក់ជំរុញ) ចាក់ជូនមន្ត្រីរាជការទូទាំងខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងជាពិសេស កុំឱ្យមានការឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឬច្រើននាក់ ដើម្បីឲ្យខេត្តព្រៃវែងទាំងមូល ទប់ស្កាត់បានទាំងស្រុងនៅជំងឺកូវីដ ដោយឡែកចំពោះអ្នក មានជំងឺកូវីដ លោកប្រធានមន្ទីរសុខាភិបាលបានបន្តថា ក្រុមគ្រូពេទ្យ នឹងខិតខំព្យាបាលឱ្យជាសះស្បើយ ទាំងអស់គ្នានឹង លែងឲ្យមានជំងឺកូវីដកើតឡើង ជាថ្មីម្ដងទៀតនៅទូទាំងខេត្តព្រៃវែង៕
អត្ថបទ៖ សៅគ្រី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់