ព័ត៌មានជាតិ
ផ្អាកដំណើរការ ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់១៤ថ្ងៃ បន្ទាប់ពីមានមន្ត្រី៣រូបវិជ្ជមានកូវីដ
រដ្ឋបាលស្រុកត្រាំកក់ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈ១៤ថ្ងៃ ការិយាល័យច្រកចេញចូលតែមួយស្រុកត្រាំកក់ បន្ទាប់ពីរកឃើញមន្ត្រីបម្រើការនៅទីនោះ៣រូប មានវិជ្ជមានកូវីដ-១៩ ។
ការផ្អាកដំណើរការនេះ គឺមានរយៈពេល១៤ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីរដ្ឋបាលស្រុក ត្រួតពិនិត្យ តាមដាន និងអនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចប្រឈមនិងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅទីនោះ។
រដ្ឋបាលស្រុកបានបញ្ជាក់ថា ការបម្រើសេវាលើកលែងតែសេវាអត្រានុកូលដ្ឋានរួមមាន៖
១ ការធ្វើសេក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។ ២ ការធ្វើសេចក្ដីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព។៣ ការធ្វើសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍។
ក្នុងករណីលើកលែងទាំង៣ខាងលើនេះ ប្រជាពលរដ្ឋមិនចាំបាច់យកច្បាប់ដើមមកទទួលសេវាផ្ទាល់ដល់ការិយាល័យនោះទេ គឺអាចថតសំបុត្រអត្រានុកូលដ្ឋានទាំង៣នេះ រួចផ្ញើតាមរយៈលេខតេឡេក្រាមរបស់រដ្ឋបាលស្រុក ឬmessenger ការិល័យច្រកចេញចូលតែមួយស្រុក ក្រោយរៀបចំផ្ដល់សេវាចប់រួចរាល់ មន្ត្រីការិយាល័យច្រកចេញចូលតែមួយ នឹងទំនាក់ទំនងឲ្យពលរដ្ឋមកទទួលយកលទ្ធផលតែម្ដង៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់