ព័ត៌មានជាតិ
ឆ្នាំនេះមានបេក្ខជនគថ្លង់ និង ពិការភ្នែកជិត១០នាក់ ដាក់ពាក្យប្រឡងឌីប្លូម
ភ្នំពេញ ៖ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ វិច្ឆិកាខាងមុខមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៥៨៧១៧នាក់ ក្នុងនោះមានបេក្ខជនគថ្លង់និងពិការភ្នែកចំនួន៧នាក់ផងដែរ។
លោកបានបន្តថា ក្នុងចំណោមបេក្ខជនគថ្លង់និងពិការភ្នែកចំនួន៧នាក់នោះ មានបេក្ខជនគថ្លង់៣នាក់ ស្រីម្នាក់ និង បេក្ខជនពិការភ្នែកចំនួន៤នាក់ស្រី២នាក់។

ក្រសួងអប់រំយុវជននិងកីឡាបានណែនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបេក្ខជនពិការដោយគ្មានការរើសអើងឡើយមិនថាពួកគាត់ពិការភ្នែក គថ្លង់ ពិការដៃឬជើង ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះពួកគេនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីក្រុមការងារប្រឡង និងការកែវិញ្ញាសារជាលក្ខណៈពិសេសផងដែរ។
ចំពោះ វិញ្ញាសាប្រឡងបេក្ខជនពិការភ្នែកត្រូវបានអនុរក្សអានវិញ្ញាសាឲ្យស្តាប់ ឬកត់ត្រា សម្រាប់បេក្ខជននិងដកចេញនូវវិញ្ញាសាដែលពាក់ព័ន្ធទៅនឹងគំនូរ។
រីឯបេក្ខជនគថ្លង់ មិនប្រឡងវិញ្ញាសាសរសេរតាមអានទេ ហើយសន្លឹកកិច្ចការរបស់បេក្ខជនពិការភ្នែក ត្រូវកែដោយលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យអប់រំពិសេស។
លោក រស់ សុវាចាបានបន្តថា សម្រាប់ការប្រឡងនៅឆ្នាំនេះគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកបានបន្តទៀតថា ក្រសួងនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជននីមួយៗជាអ្នករៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។
យ៉ាងណាក៏ដោយក្រសួងតម្រូវឲ្យមន្ទីរអប់រំរាជធានីខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យនៅតាមមណ្ឌលប្រឡងនីមួយៗផងដែរ ដើម្បីឲ្យដំណើរការប្រឡងកាន់តែមានគុណភាពថែមទៀត។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ដោយមានបេក្ខជនសរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡងចំនួន១៧២៩ចែកជា៧១៤១បន្ទប់មានការថយចុះខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១៨៥១៨៣នាក់ក្នុងនោះស្រី៩៧៥៩៤នាក់មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង