ព័ត៌មានជាតិ
អ្នកធ្វើដំណើរគាំទ្រដល់អាជ្ញាធរខណ្ឌច្បារអំពៅ ដែលបញ្ចៀសរថយន្តធំមិនឲ្យឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ថ្មី
ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃនេះអាជ្ញាធរខណ្ឌច្បារអំពៅ បានដាក់កម្លាំងសមត្ថកិច្ចឲ្យធ្វើការបញ្ចៀសរថយន្តធំមិនឲ្យឆ្លងកាត់ស្ពានព្រះមុនីវង្សដើម្បីបញ្ចៀសចរាចរណ៍មិនឲ្យកកស្ទះចរាចរណ៍។

ថ្មីៗនេះ គេសង្កេតឃើញអ្នកធ្វើដំណើរបាននិយាយថា ការធ្វើដំណើរចូលទៅរាជធានីភ្នំពេញឆ្លងកាត់ភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១មិនសូវស្ទះចរាចរណ៍ ព្រោះមិនសូវមានរថយន្តធុនធំបើកបរឆ្លងស្ពាន។

ទាក់ទិនទៅនឹងការដាក់កម្លាំងបញ្ចៀសចរាចរណ៍នេះ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ដើម្បីឲ្យការធ្វើដំណើរចូលទៅរាជធានីមិនឲ្យកកស្ទះចរាចរណ៍នោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចាត់ឲ្យកម្លាំងចម្រុះចុះទៅណែនាំអ្នកបើកបររងយន្តធុនធំគ្រប់ប្រភេទនៅផ្លូវជាតិលេខ១កែងនឹងច្រកចូលរោងចក្រផលិតស្រាបៀថៃហ្គឺរ៍ ដើម្បីឲ្យរថយន្តធ្វើដំណើរទៅផ្លូវថៃហ្គឺរ៍ឲ្យទៅឆ្លងកាត់ស្ពានព្រែកសំរោងឆ្ពោះទៅខេត្តក្រុងតាខ្មៅខេត្តកណ្តាល។

មូលហេតុដែលតម្រូវឲ្យរថយន្តធុនធំបញ្ចៀសទៅឆ្លងស្ពានព្រែកសំរោង គឺមិនឲ្យកកស្ទះចរាចរណ៍នៅស្ពានច្បារអំពៅហៅស្ពានព្រះមុនីវង្ស។ ចំពោះរថយន្តធុនធំមួយចំនួននៅចចែសរឹងរុះប៉ុន្តែត្រូវបានណែនាំ។

លោកអធិការរងក៏បានសំណូមពរដល់ម្ចាស់រថយន្តធុនធំសុំកុំធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្សបន្តទៀត ព្រោះវានាំឲ្យកកស្ទះចរាចរណ៍នៅតំបន់ច្បារអំពៅនេះ ព្រោះកំណើនយានយន្តច្រើនណាស់៕
ដោយ ៖ នរា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង