Connect with us

ព័ត៌មានជាតិ

៣ថ្ងៃជាប់គ្នាអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

បានផុស

នៅ

​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​នោះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ ដោយ​ចាប់​ឃាត់​យានយន្ត​ឈប់​ចត​គ្មាន​សណ្តាប់​ធ្នាប់យកមក​រក្សាទុក​ព្រមទាំង​ហាមឃាត់​ការលក់ដូរ​ ឬ​កា​រត​សំណង់​សំយាប​ផ្ទះ​លយ​ចូល​ចិញ្ចើមផ្លូវ​និង​បាញ់​លាង​ទឹកស​ម្អាត​ផ្លូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា ​ឆ្នាំ​២០២១​នេះ​ថា ​ជាក់ស្តែង​រយៈពេល​៣​ថ្ងៃនេះ ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​អាជ្ញាធរ​បន្ត​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែសីហា ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​

១/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មានដូចជា មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជា​លទ្ធផល​÷

– ចាក់សោរ​កង់​រថយន្ត​ទុក​នៅនឹងកន្លែង​ចំនួន ០១​គ្រឿង

– ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា កាត់​សំ​យ៉ាប​បាន​ចំនួន ០៤​ទីតាំង​

– បាន​ចូលរួម​កាត់​សំ​យ៉ា​ដោយ​ស្ម័គ្រ​ចិត្តបាន​ចំនួន ០៦​ទីតាំង​

– ឃាត់​ម៉ូតូ​រ៉ឺម៉ក​លក់ដូរ​ចំនួន ០២​គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ

– ផ្សព្វផ្សាយ​ហាម​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។

​ជាក់ស្តែង​ទៀត​នៅ​ថ្ងៃ​ពុធ ទី​១១ ខែសីហា ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​

១/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មានដូចជា មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជា​លទ្ធផល​÷

– ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំនួន ០៥​គ្រឿង ចាក់សោរ​ទុក​នៅនឹងកន្លែង​ចំនួន ០១​គ្រឿង​

– ឃាត់​រថយន្ត​តាក់ស៊ី​ចំនួន ០១​គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​

– ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា កាត់​សំ​យ៉ាប​បាន​ចំនួន ១០​ទីតាំង​

– បាន​ចូលរួម​កាត់​សំ​យ៉ា​ដោយ​ស្ម័គ្រ​ចិត្តបាន​ចំនួន ០៣​ទីតាំង និង​ចំនួន ០១​ទីតាំង​មិន​ចូលរួម​សហការ​

– ឃាត់​ម៉ូតូ​រ៉ឺម៉ក​លក់ដូរ​ចំនួន ០២​គ្រឿង ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០២​គ្រឿង និង​ម៉ូតូ​ចំនួន ០១​គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ

– ផ្សព្វផ្សាយ​ហាម​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។

​និង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែសីហា ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​

១/.​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដឹកនាំ​ដោយ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មានដូចជា មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជា​លទ្ធផល​÷

– ចាក់សោរ​ទុក​នៅនឹងកន្លែង​ចំនួន ០២​គ្រឿង​

– ឃាត់​រថយន្ត​ធុន​ធំ​ចំនួន ០៣​គ្រឿង និង​រថយន្ត​តាក់ស៊ី​ចំនួន ០១​គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​

– ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា កាត់​សំ​យ៉ាប​បាន​ចំនួន ០៣ ទីតាំង​

– បាន​ចូលរួម​កាត់​សំ​យ៉ា​ដោយ​ស្ម័គ្រ​ចិត្តបាន​ចំនួន ០៦​ទីតាំង និង​ចំនួន​

– ផ្សព្វផ្សាយ​ហាម​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។

​អភិបាលខណ្ឌ​ដូនពេញ​បានបញ្ជាក់​ទៀតថា​ការបន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​នឹង​បន្តធ្វើ​ជាប្រចាំ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ​នឹង​ម្យ៉ាង​វិញ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ដើម្បី​រាជធានី​របស់​យើង​មាន​សោ​ភណ្ឌ​ភាពល្អ​នឹងចូលរួម​៣​កុំ​៣​ការពារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺឆ្លង​ដ៏​កាច​សហាវ​នេះ​ផងដែរ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម