Connect with us

ព័ត៌មានជាតិ

កូនប្រសាចាក់សម្លាប់ឪពុកក្មេក ក្នុងជម្លោះពាក្យសម្ដីជាមួយប្រពន្ធ

បានផុស

នៅ

បុរស​ចំណាស់​ម្នាក់បាន​ស្លាប់ដោយសារ​រង​ការចាក់​នឹង​កាំបិត ក្នុង​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​រវាង​បុរស​ជា​កូនប្រសា និង​ស្ត្រី​ជា​កូនបង្កើត នៅក្នុង​ផ្ទះល្វែង​មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ចំណាស់​រងគ្រោះមិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ជាង​៦០​ឆ្នាំ ។ ដោយឡែក កូនប្រសាជា​អ្នកបង្ក ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដូចគ្នា មាន​វ័យ​ជាង​៣០​ឆ្នាំ ដោយ​បច្ចុប្បន្ន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុងធ្វើការ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាលនគរបាលបឹងទំពុនទី២ ។

តាម​ប្រភពព័ត៌មាន​អោយដឹងថា នៅមុន​កើតហេតុ ប្តី​ប្រពន្ធ​ខាងលើបាន​ឈ្លោះប្រកែក​គ្នា​ជាខ្លាំង ធ្វើអោយ​បុរស​ជា​ឪពុកក្មេក ក៏ដូចជា​ឪពុក​បង្កើតបាន​ចូលទៅ​ឃាត់ ក៏​កកើត​ជម្លោះ​ពាក្យសម្តី​បន្ត​ជាមួយ​បុរស​កូនប្រសា រហូត​ឈានដល់​ការប្រើ​កូនកាំបិត​ចុងស្រួច (កូនកាំបិតទាហាន) ចាក់ទៅ​លើ​បុរស​ជា​ឪពុកក្មេក បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ស្លាប់​ពេល​ប​ញ្ចូន​ដល់​មន្ទីរពេទ្យ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែងកើតហេតុ និង​កំពុងធ្វើការ​សាកសួរ​នាំ​ព័ត៌មាន​លម្អិត​បន្ថែមពី​សាច់ញាតិ ដើម្បី​ដឹង​ដំណើររឿង​ច្បាស់លាស់ ក៏ដូចជា​មូលហេតុ​អ្វីដែល​នាំ​អោយមាន​ការកើត​ហិង្សា​ឈានដល់​ចាក់​សម្លាប់​បែបនេះ ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម