ព័ត៌មានជាតិ
ក្រសួងអប់រំបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងបាក់ឌុប
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឬបាក់ឌុប ២១ ធ្នូ ២០២០ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនានាដែលពាក់ព័ន្ធនឹងការរៀបចំដំណើរការប្រឡង។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាបានថា ការប្រឡងបាក់ឌុបនៅអាចប្រព្រឹត្តទៅដោយរលូន ជោគជ័យ គោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយក បើទោះបីជាប្រទេសកំពុងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ-១៩ ក្ដី។

ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្នុងឱកាសនៃការប្រព្រឹត្តទៅដំណើរការប្រឡង ក្រសួងបានដាក់ឲ្យអនុវត្តយ៉ាងហ្មត់ចត់នូវស្តង់ដារអនាម័យ SOP របស់ក្រសួងសុខាភិបាល ដោយនឹងមានការដាក់វាស់កម្តៅមុនការប្រឡង ការប្រើប្រាស់ ម៉ាស់ ជែល អាល់កុលលាងដៃជាដើម។
ក្នុងនោះមណ្ឌលប្រឡងត្រូវបានរៀបចំដាច់ដោយឡែកពីគ្នា រវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រនិងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម។ នៅក្នុងគ្រឹះស្ថានសិក្សាមួយអាចយកធ្វើជាពីរមណ្ឌលប្រឡងហើយរៀបចំបេក្ខជនក្នុងបន្ទប់ចំនួន២៥នាក់ និង ក្នុងមួយមណ្ឌលពី២០បន្ទប់ទៅ២៥បន្ទប់លើកលែងតែខេត្តដែលមានចំនួនបេក្ខជនច្រើននិងខេត្តដែលមានចំនួនតិចអាចប្រែប្រួលតាមស្ថានភាពជាក់ស្ដែង។

ត្រូវរៀបចំបន្ទប់បម្រុងចំនួន២បន្ទប់បន្ថែមទៀត ក្នុងមួយមណ្ឌលដោយមួយបន្ទប់សម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧,៥អង្សាសេ និង មួយបន្ទប់ទៀត សម្រាប់បំពាក់សម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន១២១២០១នាក់កើនឡើង៤១៥៨នាក់មានបេក្ខនារីចំនួន៦៣៩៣៧នាក់ និងបុរសមានចំនួន៥៧២៦៤នាក់ ចែកជា២៣៧មណ្ឌលកើនឡើង៣៥មណ្ឌលនិងមានបន្ទប់ប្រឡងចំនួន៤៨៩១បន្ទប់កើនឡើង១៦៧បន្ទប់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង