ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញសហគ្រិនវិនិយោគិនហ្វ្រង់កូហ្វូន មកកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នា
ការអញ្ជើញសហគ្រិនវិនិយោគិនហ្វ្រង់កូហ្វូន របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ ខណៈលោកចូលរួមនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF)លើកទី៣៧ នៅទីក្រុងប៉ារីស រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ (តាមប្រព័ន្ធវីដេអូ)។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកនូវបទពិសោធន៍ នៃការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយបានលើកឡើងថា ចាប់តាំងពីដើមដំបូងនៃការប្រយុទ្ធនឹងជំងឺរាតត្បាតជំងឺកូវីដ១៩នេះ យើងបានកែលម្អ វិធីសាស្ត្រ ពង្រឹងសមត្ថភាព និងអនុវត្តដោយម៉ត់ចត់នូវវិធានការធ្វើតេស្តស្វែងរក អ្នកជំងឺកូវីដ-១៩ ការដាក់អ្នកជំងឺឲ្យនៅដាច់ដោយ ឡែក និងបានអនុវត្តគោលនយោបាយផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានអនុវត្តវិធានការសង្គម-សេដ្ឋកិច្ចបាន យ៉ាងទាន់ពេលវេលា។ ជំនួយត្រូវបានផ្តល់ជូនដល់ប្រជាជនដែលបាត់បង់ការងារ , ការបន្ធូរបន្ថយបន្ទុកពន្ធសម្រាប់ក្រុមហ៊ុន, និងការលើកទឹកចិត្តវិនិយោគិនឲ្យ បង្កើតការងារ។ សេចក្តីសម្រេចចិត្តស្តីពី “ការរស់នៅជាមួយគ្នា” ជាប្រធានបទដែលត្រូវ នឹងការពិតជាក់ស្តែងពេលនេះជាងពេលណាៗទាំងអស់ និងបង្ហាញយ៉ាងច្បាស់ ពីហេតុផលចាំបាច់សម្រាប់យើងរួមដៃគ្នា។

ក្នុងស្មារតីដូចគ្នានេះ កម្ពុជាបានលើក តម្កើងគុណតម្លៃនៃសាមគ្គីភាពរវាង ប្រជាជនតាមរយៈការទទួលស្វាគមន៍នាវាកម្សាន្ត Ms Westerdam ដែលផ្ទុក អ្នកដំណើរចំនួន ២២០០ នាក់ ឲ្យចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលនាវា នេះបានស្វែងរកទីតាំងចូលចិត្តអស់រយៈពេលពីរសប្តាហ៍មកហើយ។ នាពេលថ្មីៗនេះផងដែរ កម្ពុជាបានផ្តល់ជំនួយជូនដល់ប្រទេសឡាវនូវម៉ាសចំនួន ២លាន រួមជាមួយសម្ភារៈគ្រឿងបរិក្ខារពេទ្យជា ច្រើនទៀត ហើយនៅពេលឆាប់ៗ ខាង មុខនេះ កម្ពុជាក៏នឹងផ្តល់នូវជំនួយដូចគ្នានេះ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។

តំណាងឲ្យកម្ពុជា លោករដ្ឋមន្ត្រីបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពនានា ដែលមានចែង នៅក្នុងសេចក្តីសម្រេចស្តីពី ការរស់នៅជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានោះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ពហុភាគីនិយម និងការជឿជាក់របស់ខ្លួនចំពោះអង្គការសុខភាពពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងទៀតថា “បច្ចុប្បន្ននេះ អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយជាតំបន់សេដ្ឋកិច្ចសេរីនាំមុខគេ នៅលើពិភពលោក។ កម្ពុជាដែលជាប្រទេសនិយាយភាសាបារាំង សូមអញ្ជើញ សហគ្រិន វិនិយោគិនហ្វ្រង់កូហ្វូន មកជួបដៃគូហ្វ្រង់កូហ្វូននៅកម្ពុជា ដើម្បី សហការវិនិយោគរួមគ្នាប្រកបដោយថាមពល។ សហគ្រិន អ្នកវិនិយោគិន ហ្វ្រង់កូនទាំងនោះ នឹងបានជួបប្រាស្រ័យទាក់ទងជាភាសាបារាំងជាមួយ អ្នកទទួលបន្ទុកផ្នែកសេដ្ឋកិច្ចមកពីវិស័យសាធារណៈនិងឯកជន ហើយពួកគេ នឹងបានមើលឃើញនូវឱកាសវិនិយោគនានាដែលគួរចាប់យក”៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង