Connect with us

ព័ត៌មានជាតិ

យុវជនម្នាក់លោតទឹកលើស្ពានព្រះមុនីវង្សថ្មី ​នគរបាលចុះទៅស្រង់មិនខ្ចីឡើងអូបរ័

បានផុស

នៅ

ពិតជាលេងសើចមែន ខណៈដែលប្រជាពលរដ្ឋនាំគ្នាចោមរោមមើលបុរសម្នាក់លោតទឹកសម្លាប់ខ្លួនបែរជាប្រឹងហែលទៅត្រើយម្ខាងដោយពុំព្រមឡើងជិះអូប័ររបស់នគរបាលចរាចរណ៍ជើងទឹកដែលបានចុះទៅជួយស្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ខែសីហានៅចំណុចលើស្ពានព្រះមុនីវង្សថ្មីក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា នៅម៉ោងកើតហេតុបុរសម្នាក់ក្នុងវ័យ៣០ឆ្នាំបានលោតទឹកពីលើស្ពានព្រះមុនីវង្ស។

លុះពេលលោតទៅដល់ក្នុងទឹកបុរសដែលមានបំណងធ្វើអត្តឃាតទំនងជាឈ្លក់ទឹកក៏ខិតខំប្រឹងហែលទៅត្រើយម្ខាង។ ខណៈនោះកម្លាំងនគរបាលចរាចរណ៍ជើងទឹកបានចេញអូរប័រទៅស្រង់ ប៉ុន្តែបុរសរូបនោះមិនព្រមឡើងជិះអូរប័រទេគេប្រឹងហែលដល់ត្រើយម្ខាងក៏ដើរចូលទៅក្នុងព្រៃត្រែងជាប់ច្រាំងទន្លេបាត់ទៅ។

លោកពៅ ហួត បញ្ជាក់ថាជនដែលលោតទឹកនេះគឺអាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

គួរបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានមនុស្សពីរនាក់បានលោតទឹកសម្លាប់ខ្លួនក្នុងអំឡុង២ថ្ងៃនេះ។ ដែលកាលពីរសៀលថ្ងៃទី១៣ខែសីហាមានស្ត្រីម្នាក់វ័យ៥៦ឆ្នាំរស់នៅក្រុមទី១ភូមិ​អូរ​អណ្តូង១ ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានព្រែកសំរោងសង្កាត់ព្រែកថ្មី។

ហើយសពស្ត្រីដែលលោតទឹកនៅស្ពានព្រែកសំរោងបានប្រះទះឃើញនៅព្រឹកថ្ងៃទី១៤ខែសីហានៅមុខផ្សារស្អាងស្ថិតក្នុងស្រុកស្អាងខេត្តកណ្តាល។

លុះព្រឹកឡើងមានមនុស្សប្រុសម្នាក់មកលោតទឹកនៅលើស្ពានព្រះមុនីវង្សថ្មីប៉ុន្តែមិនរងគ្រោះដល់ជីវិតខណះដែលជនរងគ្រោះប្រឹងហែលឆ្លងទឹកទៅច្រាំងទន្លេដោយខ្លួនឯង៕ដោយៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម