ព័ត៌មានជាតិ
រាជរដ្ឋាភិបាលអនុម័តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១- ២០៣៥ )
រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ។ ផែនការ មេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរីឆ្លើយតប ទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥ ) និងបណ្ដាឆ្នាំខាងមុខតទៅទៀត។ នេះបើយោងតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃ ទី១២ ខែសីហាឆ្នាំ២០២១ ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។ផែនការមេនេះបានចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហាឆ្នាំ២០២០និងបានបញ្ចប់ក្នុងខែសីហាឆ្នាំ ២០២១ ដោយមានការចូលរួមនិងពិគ្រោះយោបល់យ៉ាង ទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។

ដោយឈរលើស្ថានភាពជាក់ស្ដែង និងជាប្រភពសក្ដានុពលនិងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមួយនេះ រាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរីជាគោលដៅ អេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការប្រទេស និងឈានទៅដល់ការនាំចេញទៅ ទីផ្សារក្រៅប្រទេស។ រាជរដ្ឋាភិបាលក៏បានកំណត់អាទិភាពសំខាន់៦ចំណុច ត្រូវបានរក្សាទុក និងកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគនិងការអភិវឌ្ឍតំបន់ទាំង នោះឲ្យបានច្បាស់លាស់រួមមាន៖១.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វព្រៃទាំង៥.២.តំបន់របៀងទេសចរណ៍វប្បធម៌និងអេកូទេស ចរណ៍ ប៊ូស-ដាក់ដាំ។៣. ក្រុងសែនមនោរម្យ ។៤.តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី ។៥.តំបន់ប្រជុំជននៃស្រុកកោះញែកនិង ៦.តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

ផែនការមេនេះក៏ត្រូវបានការគាំទ្រនិងជំរុញយ៉ាងសកម្មពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រ ធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល៕
ដោយ៖ណារី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល