ព័ត៌មានជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ ឆ្លើយតបទៅកាន់ គណ បក្សខ្មែរតែមួយ
លោក ផាន់ ច័ន្ទស័ក្តិ និងលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាសហស្ថាបនិកម្នាក់របស់ «គណបក្សកែទម្រង់កម្ពុជា» បានថ្លែងប្រាប់កម្ពុជាថ្មី ទាក់ទងទៅនឹងការលើកឡើង របស់គណបក្សមួយ ដែលថា អតីតមេដឹកនាំ CNRP កំពុងបង្កើតសេនារីយោថ្មី ដោយបែងចែកក្រុមការងារជា៣ ដើម្បីបោកយកសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា លោកមិនដឹងគណបក្សនោះ បានប្រភពពីណាទេ តែអាចជាការវាយប្រហារគ្នា។ ទោះជាយ៉ាងណា លោកសារភាពថា លោកមិនដឹងការពិតយ៉ាងណាទេ។ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអានមើលទៅដូចជា មិនដឹងគាត់បានប្រភពមកពីណាពីណី ខ្ញុំមិនដឹងការពិតយ៉ាងណាដែរទេ ប៉ុន្តែហ្នឹងជួនកាលជាការវាយប្រហារគ្នា ចោទគ្នា ទៅវិញទៅមក សុទ្ធតែជារឿងត្រូវប្រគួតប្រជែងគ្នា ដូច្នេះខ្ញុំមិនមានយោបល់អីលើបញ្ហានេះទេ»។
ចំណែកលោក ផាន់ ច័ន្ទស័ក្តិ អតីតជាមនុស្សស្និទ្ធ នឹងលោក កឹម សុខា ហើយបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជាផងដែរនោះ បានលើកឡើងថា ការលើកឡើងរបស់គណបក្សនោះ ជាការលើកឡើងដោយគ្មានតម្លៃ គ្មានទំងន់ផ្នែកនយោបាយអ្វីទេ ពីព្រោះជាការវាយតម្លៃដោយខ្លួនឯង សន្និដ្ឋានដោយខ្លួនឯងជាមុន ខណៈការបោះឆ្នោតមិនទាន់មកដល់ផង។
បើតាមលោក ផាន់ ច័ន្ទស័ក្តិ នៅក្នុងយន្តការនយោបាយ ការរៀបចំ និងអាចអនុវត្តគោលនយោបាយរបស់គណបក្សនយោបាយមួយបាន នៅជុំវិញពិភពលោក ទាល់តែគណបក្សនយោបាយនោះឈ្នះឆ្នោត ទើបគោលនយោបាយនានា របស់គណបក្ស ដែលបានសន្យាមុខម្ចាស់ឆ្នោត ត្រូវបានយកមកអនុវត្ត។ យើងបង្កើតគណបក្សនយោបាយ គោលបំណងទីមួយ គឺចង់បានការគាំទ្រ មានការគាំទ្រទើបយើងទទួលបានសន្លឹកឆ្នោត តែបើការលើកឡើងថា គណបក្សខែ្មរតែមួយ មិនចង់បានសន្លឹកឆ្នោត វាផ្ទុយពីទន្សនះវិជ្ជានយោបាយ ក្នុងការបង្កើតគណបក្សនយោបាយ។
លោកថា សម្រាប់គណបក្សកែទម្រង់កម្ពុជា មានសេចក្តីប្រាថ្នាច្បាស់លាស់ គឺទី១, ចូលរួមប្រគួតប្រជេងតាមរយះការបោះឆ្នោតមួយដោយសេចក្តីថ្លៃថ្នូរ ទី២, ចង់បានការរួបរួមអ្នកប្រជាធិបតេយ្យពិតប្រាកដ ទី៣, បំបាត់នយោបាយ មានអែងអត់អញ់ មានអញ់អត់ឯង ទី៤, បោះឆ្នោតចាញ់ឈ្នះ ជារឿងធម្មតា គោរពតាមឆន្ទះប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ទី៥, រស់នៅក្រោមដំបូលរាជបល្លង្គ ដែលមានអង្គរមហាក្សត្ររបស់យើង ទី៦, គោរពសា្មរតីរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ទី៧, មិនប្រើហឹង្សា មិនជ្រុលនិយម និងមិនរើសអើងគ្នា ក្នុងសង្គមជាតិ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ គណបក្សខ្មែរតែមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមលោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី បានបង្ហើបពីការបង្កើតសេនារីយោថ្មីៗមួយ ដោយអតីតមេដឹកនាំ CNRP ប៉ុន្តែបានអះអាងថា នោះគ្រាន់តែធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី ដើម្បីបន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅឆ្នាំ២០២២-២០២៣ ខាងមុខនេះប៉ុណ្ណោះ។
គណបក្សខ្មែរតែមួយ បានអះអាងថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខនេះ អតីតតំណាងរាស្ត្រ នៃអតីត CNRP បានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្ស ដែលរួមមាន គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សបេះដូងជាតិ និងគណបក្សខ្មែរអភិរក្ស តែឥឡូវនេះមានសេនារីយោថ្មី របស់លោក សម រង្ស៊ី និងលោក កឹម សុខា (ជាមនុស្សតែមួយ) ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនឡើងវិញ ហើយបានបែងចែកក្រុមការងារចំនួន៣៖
ក្រុមទី១, អតីតតំណាងរាស្ត្រ CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបើកបក្សថ្មី ដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
ក្រុមទី២, ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជា បង្កើតព្រឹត្តិការណ៍ញុះញុង់ លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន។
ក្រុមទី៣, ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សម រង្ស៊ី ជាក្រុមរៀបចំស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
គណបក្សខ្មែរតមួយបានអះអាងថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនហ៊ានប្រកាសបែកគ្នាទេ ដោយ សារតែផលប្រយោជន៍រៀងៗខ្លួន ដូច្នេះលោក សម រង្ស៊ី ដែលជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោ បាយនៅកម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សម រង្សី និងកឹមសុខា ជាមនុស្សតែមួយ” ជារៀងរហូត៕ (ដោយ)៖ កោះកែវ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន