ព័ត៌មានជាតិ
គិតមកដល់ល្ងាចនេះ រកឃើញវិជ្ជមានកូវីដ៥នាក់ ក្នុងប្រតិបត្តិការយកសំណាកអាជីវករផ្សារដេប៉ូ
បងប្អូនអាជីវករផ្សារដេប៉ូ និងប្រជាពលរដ្ឋនៅក្បែរខាង ដែលប្រកបមុខរបរលក់ដូរជាច្រើននាក់នៃផ្សារនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ជាមួយគណកម្មការផ្សារ សហការជាមួយក្រុមគ្រូពេទ្យបាននឹងកំពុងយកសំណាកពាក់ព័ន្ធនឹងកូវី-១៩ យ៉ាងមមាញឹក ដោយគិតមកដល់ម៉ោងនេះ គឺបានរកឃើញអ្នកកូវីដ-១៩ ចំនួន៥នាក់ហើយ ។
លោកប្រធានគណៈកម្មការផ្សារដេប៉ូបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែសីហានេះថា ផ្សារដេប៉ូ ត្រូវបានបិទខ្ទប់ ដើម្បីពិនិត្យយកសំណាកបុគ្គលិក និងអាជីវករទាំងអស់ ដោយចាប់ផ្តើមតាំងពីម៉ោង១០ព្រឹករហូតដល់ម៉ោងជាង៣រសៀលថ្ងៃទី១៤ សីហានេះ ហើយបានរកឃើញអ្នកមានកូវីដ-១៩ ចំនួន៥នាក់ ។ ដោយឡែកចំពោះសន្តិសុខរបស់ផ្សារ ក្រោយពីធ្វើតេស្ត មិនមានវិជ្ជមានកូវីដ-១៩នោះទេ។
លោកបានបញ្ជាក់ទៀតថា អ្នកដែលមានកូវីដ-១៩នោះ គឺមិនមែនជាអាជីវករលក់ដូរនៅក្នុងផ្សារដេប៉ូទេ។តែជាប្រជាពលរដ្ឋជាអ្នកក្បែរខាងនៅផ្សារដេប៉ូនេះតែប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាណាស់យ៉ាងណាក្តីលោកមិនបានបញ្ជាក់ថានឹងត្រូវបិទស្រាទាំងមូលរួចយ៉ាងណានៅឡើយទេ។
គណៈកម្មការផ្សារដេប៉ូ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលបានចេញ-ចូលក្នុងផ្សារដេប៉ូ សូមអញ្ជើញមកយកសំណាកចាប់ពីព្រឹកនេះតទៅ ហើយទីតាំងសម្រាប់យកសំណាក គឺនៅខាងមុខផ្សារដេប៉ូតែម្តង។
-ករណីបងប្អូនអាជីវករដែលមិនចូលរួមយកសំណាកនោះទេ ហើយគ្មានក្រដាសវាយត្រាបញ្ជាក់អំពីការយកសំណាកពីគណៈកម្មការផ្សារ និងមិនត្រូវអនុញ្ញាតអោយបើកតូបនោះទេ។
សូមបងប្អូនសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ Delta អោយមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់