ព័ត៌មានជាតិ
ពុទ្ធដិមាករព្រះអង្គដង្កើរនៅមាត់ទន្លេ ត្រូវជនសង្ស័យវាយកម្ទេចបណ្តាលឱ្យបែកបាក់
កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់បានយកញញួរទៅវាយពុទ្ធដិមាករ ព្រះអង្គដង្កើរនៅមាត់ទន្លេស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បណ្តាលឱ្យបែកបាក់។


សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ។ តាមការប្រាប់ពីសាក្សីដែលឃើញហេតុការណ៍ ដំបូងជនសង្ស័យបានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំខូចខាត ។
ក្រោយកើតហេតុដោយមានការផ្អើលឆោឡោ សមត្ថកិច្ចប្រចាំការគោលដៅ បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះដើម្បីសាកសួរ៕
ព្រះអង្គដង្កើរដែលជាទីសក្ការរបស់ប្រជាពលដ្ឋជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ហើយករណីវាយកម្ទេចនេះកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃមុនមានជនសង្ស័យមួយក្រុមបានជិះរថយន្ត ចូលវាយបំផ្លាញរូបសំណាកបូជនីយដ្ឋានសាសនានៅលើភ្នំប្រសិទ្ធិ៍ក្នុងវត្តត្រ័យត្រឹង្ស ស្ថិតនៅភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលឲ្យខូចខាតអស់ជាច្រើន៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?