Connect with us

ព័ត៌មានជាតិ

ពុទ្ធដិមាករព្រះអង្គដង្កើរនៅ​មាត់​ទន្លេ ត្រូវ​ជនសង្ស័យ​វាយ​កម្ទេច​បណ្តាលឱ្យបែកបាក់

បានផុស

នៅ

កាល​ពី​វេលា​ម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ករណី​ជន​សង្ស័យ​ម្នាក់​បាន​យកញញួរទៅ​វាយពុទ្ធដិមាករ ព្រះអង្គដង្កើរនៅ​មាត់ទន្លេស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ​ បណ្តាលឱ្យបែកបាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ។ តាម​ការ​ប្រាប់​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ដំបូង​ជន​សង្ស័យ​បានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំខូចខាត ។

ក្រោយ​កើតហេតុ​ដោយ​មាន​ការ​ផ្អើល​ឆោឡោ សមត្ថកិច្ចប្រចាំការគោលដៅ បាន​ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះដើម្បីសាកសួរ៕

ព្រះអង្គ​ដង្កើរ​ដែល​ជា​ទី​សក្ការរបស់ប្រជាពលដ្ឋ​ជា​ពិសេស​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​ករណី​វាយ​កម្ទេច​នេះ​កើត​ឡើង​ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មុន​​មាន​ជន​សង្ស័យ​មួយ​ក្រុមបាន​ជិះ​រថយន្ត ចូល​​វាយបំផ្លាញ​រូបសំណាក​បូជនីយដ្ឋាន​សាសនា​នៅលើ​ភ្នំ​ប្រសិទ្ធិ៍​ក្នុង​វត្ត​ត្រ័យត្រឹង្ស ស្ថិត​នៅ​ភូមិ​តាពិជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​ បណ្តាល​ឲ្យ​ខូចខាត​អស់​ជា​ច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម