Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈប្រកាសជ្រើសមន្ត្រីក្របខណ្ឌ ៧៩នាក់ឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌

បានផុស

នៅ


ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រកាសការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិលចំនួន ៧៩នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថា យោងតាមសំណើសុំបញ្ចូលការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌ ក្រសួងសម្រេចបញ្ចូលការប្រឡងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការចំនួន ៧៩កន្លែង របស់ក្រសួងយុត្តិធម៌ទៅក្នុងការប្រឡងជ្រើសរើសក្រសួងស្ថាប័នទាំង៨ ។

មន្ត្រីក្របខណ្ឌ ៧៩កន្លែងនោះ សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ក និង ខ នីតិសាស្ត្ររដ្ឋបាលសាធារណៈ នីតិសាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងធនាគារហិរញ្ញវត្ថុ គណយ្យនិងហិរញ្ញវត្ថុ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា ដើម្បីបំពេញការងារនៅតាមអង្គភាពចំនួន២៥។

ចំពោះលក្ខខណ្ឌជ្រើសរើសគឺទី១ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ត្រូវវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ។ ចំពោះបេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ បេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងពីប្រធានក្រសួងស្ថាប័នសាមី។

ក្រោយពេលប្រឡងជាប់ជាស្ថាពរនៅតាមក្រសួង ស្ថាប័ន ឬអង្គភាពណាមួយហើយ ត្រូវបានរៀបចំផ្ទេរក្របខ័ណ្ឌទៅកន្លែងថ្មី បេក្ខជនជាមន្ត្រីរាជការត្រូវបានរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ។

ចំពោះបេក្ខជនជានារី ជនពិការ និងអ្នករស់នៅតំបន់ដាច់ស្រយាលត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្ត។

សញ្ញាបត្រ ឬ លិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិតជំនាញត្រូវបានដាក់វិធានការដូចខាងក្រោម៖

-ករណីរកឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬលិខិតស្នាមផ្សេងៗ បេក្ខជននិងត្រូវលុបឈ្មោះចេញជាស្វ័យប្រវត្តិ ទោះបីជាបេក្ខជននោះប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នណាមួយក៏ដោយ។

-ចំពោះសញ្ញាបត្រដែលបានបញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេសត្រូវយកទៅបញ្ជាក់ជា ភាសាជាតិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧៖០០នាទី។

ចំពោះ កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ-១៩ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡង
តាមរយៈគេហទំព័ររបស់ក្រសួងមុខងារសាធារណៈ អាសយដ្ឋាន (www.mrcm.gov.kh) ឬតាមបណ្ដាញសង្គមហ្វេសប៊ុកក្រសួងមុខងារសាធារណៈ(http://tacebo ok.corniCiiServiceCambodia) ឬតាមរយៈគេហទំព័ររបស់ក្រសួងយុត្តិធម៌អាសយដ្ឋាន (www.moj.ok.kh) ឬតាមបណ្តាញសង្គមហ្វេសប៊ុកក្រសួងយុត្តិធម៌ (www.facebook.com/mojcambodia) យកទៅបំពេញ និងមកដាក់ពាក្យសុំសិទ្ធិប្រឡងនៅនាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌនៃក្រសួងមុខងារសាធារណះ (អគារ បែរមុខទៅលិចជាន់ផ្ទាល់ដី បន្ទប់A5) ឬមកដាក់ពាក្យសុំសិទ្ធិប្រឡងនៅនាយកដ្ឋានកិច្ចការបុគ្គលិកនៃសាលាជម្រះក្តីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌ (មហាវីថីសម្តេចសុធារសខណ្ឌដូនពេញ រាជធានីភ្នំពេញ)។

បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវមកដាក់ពាក្យសុំសិទ្ធិប្រឡងដោយខ្លួនឯងផ្ទាល់។

កាលបរិច្ឆេទបឡង និងមណ្ឌលប្រឡងគណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងអំពីកាលបរិច្ឆេទ
ប្រឡង និងមណ្ឌលប្រឡងនៅពេលក្រោយ បេក្ខជនទាំងអស់តាមដានព័ត៌មាននៅគេហទំព័ររបស់ក្រសួងមុខងារសាធារណៈ តាមរយៈអាសយដ្ឋាន(www.rcs.gov.kh) ឬតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ (http://facebook.com/CiviIsrviceCambodia)។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង សូមរក្សាសិទ្ធិកែប្រែសេចក្ដីជូនដំណឹងនេះ ក្នុងករណីចាំបាច់។

ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខវត្តអង្គតាមិញ)៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Google រួមគ្នាផ្ដល់វគ្គបណ្តុះបណ្តាលដល់កូនខ្មែរឱ្យក្លាយជាអ្នកផលិតមាតិកា YouTube

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម