ព័ត៌មានជាតិ
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវកម្ពុជា ឆ្លងកូវីដ-១៩
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី១៤ ខែសីហានេះថា លោកបានឆ្លងជំងឺកូវីដ-១៩ ហើយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “វាជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់ ដែលកូវីដ-១៩ វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេ ហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ២-៣ ម៉ោងក្នុងមួយថ្ងៃ អ្វីដែលគួរឱ្យសំណើចនោះ គឺគ្រាន់តែខ្ញុំខានហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ-១៩ តែម្តង។ សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះមេរោគនេះ”។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោល តាមដានសុខភាពផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨៨នាក់ ជាសះស្បើយ ៧៤២នាក់ និងស្លាប់ ១៧នាក់ ករណីឆ្លងសហគមន៍ ៣៩៥នាក់ អ្នកដំណើរពីបរទេស ១៩៣នាក់។ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៨៥,៤៤៨នាក់ ជាសះស្បើយចំនួន ៨០៣៩៦នាក់ និងមានអ្នកស្លាប់ចំនួន ១៦៨៣នាក់៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក