ព័ត៌មានជាតិ
ស្ថានទូតអន្តរាគមន៍ពលករខ្មែរនេសាទខុសច្បាប់នៅរដ្ឋ Perak មកដល់កម្ពុជាវិញនៅល្ងាចនេះ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនារសៀល ថ្ងៃអាទិត្យ ទី១៥ ខែសីហា នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានជួយអន្តរាគមន៍ពលករខ្មែរមួយរូប ដែលធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅរដ្ឋ Perak ហើយពលករខ្មែររូបនោះ នឹងមកដល់កម្ពុជាវិញ នៅល្ងាចនេះ។

បើតាមលោក កុយ គួង ពលករខ្មែររូបនោះ ឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ មកពីភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បានទៅធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈមេខ្យល់ កាលពីដើមឆ្នាំ២០២០។ លោកបន្តថា ដោយដឹងថា មានពលករបរទេសផ្សេងទៀត ដែលធ្វើការលើទូកនេសាទជាមួយគ្នា មានបំណងធ្វើបាបខ្លួន ពលកររូបនេះបានសម្រេចចិត្តលោតពីលើទូក ដោយបណ្តែតខ្លួនជាមួយពោងរយៈពេល៤ថ្ងៃ ទើបត្រូវប៉ូលីសជើងទឹកប្រចាំតំបន់ Lumut រដ្ឋ Perak ជួយសង្រ្គោះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
លោក កុយ គួង បានបញ្ជាក់ថា ស្ថានទូតបានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ ឱ្យភ្នាក់ងារស្ម័គ្រចិត្តនៅរដ្ឋ Perak ទៅទទួលពលកររងគ្រោះ ពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែងស្នាក់នៅជាបណ្តោះអាសន្ននៅរដ្ឋ Penang (ព្រំប្រទល់ជាប់រដ្ឋ Perak)។ លោកអះអាងថា ពលករមិនមានព័ត៌មានអ្វីទាំងអស់ ពាក់ព័ន្ធនឹងថៅកែទូក ហើយស្នើសុំស្ថានទូតជួយអន្តរាគមន៍ បានត្រឡប់ទៅកម្ពុជាវិញ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ពលកររូបនេះ នឹងត្រឡប់ទៅកម្ពុជាវិញតាមរយៈកម្មវិធី Repatriation Recalibration Plan ហើយនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរី លេខ SQ158 ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០ នាទីល្ងាច។
ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្រ្តីអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងបានចាត់មន្រ្តីជូនដំណើរពលករខាងលើ នៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត