ព័ត៌មានជាតិ
ពលករខ្មែរមកពីថៃតាមច្រកអូរបីជាន់ ១៥៩/៩០០នាក់ វិជ្ជមានកូវីដ-១៩
ក្រុងប៉ោយប៉ែត៖ តាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ក្នុងអង្គភាពយុទ្ធភូមិភាគទី៥ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរប្រុសស្រីក្មេងចាស់ចំនួន ៩០០នាក់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ដែលស្ថិតនៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានបញ្ជាក់ថាលោកបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ តាមច្រកតំបន់អូរបីជាន់ មណ្ឌលសំចតត្រួតពិនិត្យសុខភាពពលករខ្មែរ មុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល។
លោកលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាល សម្រេចឱ្យបើកព្រំដែនឡើងវិញ បន្ទាប់ពីបិទខ្ទប់ព្រំដែនរយៈពេល១៤ថ្ងៃរួចមក មានពលករបន្តត្រឡប់មកជាបន្តបន្ទាប់ ជាក់ស្តែងចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មកដល់ព្រឹកថ្ងៃ១៥នេះ មានពលករខ្មែរមកពីប្រទេសថៃ តាមចក្រអូរបីជាន់ សរុបជាង៩០០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៥៩នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញ ពលករខ្មែរមួយចំនួន បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទាំង៣ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមានច្រកម៉ាឡៃ ច្រកបឹងត្រកួន និងច្រកអូបីជាន់ ហើយក៏មានពលករមួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាមតំបន់ដែលហាមឃាត់ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តតាមវិធានការសុខាភិបាល។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៅច្រកអូរបីជាន់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងជួរមុខរបស់ ទិសទី១ បន្ទាយមានជ័យ និងដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ៕
អត្ថបទ៖ ពៅ រី



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?