ព័ត៌មានជាតិ
កសិករព្រួយបារម្ភពីការបាត់បង់ជ្រូកកណ្តុរក្នុងស្រុក ខណៈមានការលួចនាំចូលពីប្រទេសជិតខាង
ស្របពេលដែលជ្រូកកណ្តុរ កំពុងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជា ការលួចនាំជ្រូកកណ្តុរចូលពីប្រទេសជិតខាងដោយពុំមានការត្រួតពិនិត្យគុណភាព និងលិខិតអនុញ្ញាតត្រឹមត្រូវ ក៏បានកើតមានឡើង និងត្រូវបានបង្រ្កាបដោយមន្ត្រីជំនាញ។

ការលួចនាំជ្រូកកណ្តុរចូលពីប្រទេសជិតខាងបែបនេះ បានធ្វើឲ្យកសិករ បង្ហាញក្តីព្រួយបារម្ភខ្លាចអ្នកបរិ ភោគបាត់បង់ទុកចិត្តលើជ្រូកកណ្តុរ និងធ្វើអោយប៉ះពាល់ដល់ការចិញ្ចឹមក្នុងស្រុក។
បើតាមលោក អ៊ីង ឳរ៉ុម ម្ចាស់ហាងស្រុកស្រែ ដែលចិញ្ចឹម និងប្រមូលទិញជ្រូកកណ្ដុរពីកសិករនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការលួចនាំជ្រូកកណ្តុរដោយមិនមានការត្រួតពិនិត្យគុណភាពអោយបានត្រឹមត្រូវពីសំណាក់មន្ត្រីជំនាញបែបនេះ ហើយប្រសិនជាជ្រូកទាំងនោះមានជំងឺទៀតនោះ នឹងធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគជាពិសេសក៏អាចនាំជំងឺផ្សេងៗចូលមកដែលអាចប៉ះពាល់ដល់ការចិញ្ចឹមរបស់កសិករក្នុងស្រុកថែមទៀតផង។

លោក អ៊ីង ឳរ៉ុម បានបញ្ជាក់ទៀតថា ជ្រូកកណ្តុរក្នុងស្រុក ចិញ្ចឹមតាមបែបធម្មជាតិ ទាំងស្បែក និងសាច់មានរសជាតិឆ្ងាញ់ ជាងជ្រូកនាំចូល។ ម្យ៉ាងទៀតបើការលួចនាំចូលដោយយកកូនជ្រូកធម្មតា មកបន្លំជាស្រុកកណ្តុរនោះ នឹងធ្វើអោយអ្នកបរិភោគបាត់បង់ទុកចិត្តជាក់ជាមិនខាន។
ម្ចាស់ហាងស្រុកស្រែរូបនេះ បានបន្តថា កសិករចិញ្ចឹមជ្រូកកណ្តុរក្នុងស្រុក ក៏នឹងពិបាកក្នុងការប្រកួតប្រជែង ទីផ្សារជាមួយជ្រូកនាំចូល។ភាពពិបាកប្រកួតប្រជែងទីផ្សារ គឺត្រង់ថា ជ្រូកនាំចូលមកទាំងនោះ គឺមានតម្លៃ ថោកជាងជ្រូកក្នុងស្រុក។

ការចិញ្ចឹមក្នុងស្រុក ជាការចិញ្ចឹមលក្ខណៈគ្រួសារ អោយចំណីធម្មជាតិ ចំនាយដើមទុនច្រើន ហើយរយៈពេលទទួលបានផលចន្លោះពី៨ខែទៅ១ឆ្នាំ ខណៈជ្រូកនាំចូលគេចិញ្ចឹមបែបកសិដ្ឋាន ហើយត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជ្រូកកណ្ដុរ ដែលជាសត្វជ្រូកមួយប្រភេទ មានមាឌតូច ធន់នឹងកម្ដៅ ដែលភាគច្រើនចិញ្ចឹមដោយជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។ បច្ចុប្បន្នជ្រូកកណ្តុរកំពុងមានទីផ្សារខ្ពស់ ដោយគេកំពុងពេញនិយមដោយការលក់ជ្រូកកណ្ដុរអាំង ឬខ្វៃ។

បើនិយាយពីតម្លៃវិញ ជ្រូកកណ្ដុរខ្វៃ ឬអាំងរួចខ្នាតទម្ងន់ ប្រហែល ៥ ទៅជាង១០គីឡូក្រាម គឺអាចលក់បានក្នុងតម្លៃចន្លោះពី១៣០ដុល្លារទៅ២០០ដុល្លារ៕ អត្ថបទ៖ពុធិកា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?