ព័ត៌មានជាតិ
ពលករខ្មែរ១៧នាក់ ត្រូវយោធា ថៃចាប់ខ្លួន ខណ:ដែលពួកគេ បម្រុងឆ្លងដែន ចូលប្រទេសថៃ
(បាត់ដំបង)៖ ពលករខ្មែរ ចំនួន១៧ នាក់ ត្រូវបានកម្លាំងយោធាថៃចាប់ខ្លួន ខណ:ដែលពួកគេបម្រុងឆ្លងអូរព្រំដែន ដើរកាត់ព្រៃ ដើម្បីចូលទៅរកការងារធ្វើ ដោយខុសច្បាប់ ក្នុងប្រទេសថៃ។ ការឃាត់ខ្លួននេះ គឺបានធ្វើឡើង វេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៨ ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
មុនពេលឃាត់ខ្លួន គឺកម្លាំងកងរយ លេខ១៣០៦ បានល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរដែលកំពុងដើរកាត់ព្រៃ ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ក៏បានឃាត់ខ្លួនតែម្តង។
ពលករទាំង១៧នាក់ គឺមានប្រុស៩នាក់ និងស្រី៨នាក់ ដែលមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយមានបំណង ឆ្លងចូលទៅរកការងារធ្វើ នៅក្នុងខេត្តច័ន្ទបុរី ដើម្បីបេះផ្លែមៀន ខ្លះទៅកាន់ខេត្តសមុទ្រប្រាកាន និងទីក្រុងបាងកក ដើម្បីធ្វើការងារកសាង ដោយពួក គេត្រូវចំណាយលើការឆ្លងដែន អស់ម្នាក់ ៤.០០០ ទៅ៦.០០០ បាត។
ក្រោយការឃាត់ខ្លួន និងពិនិត្យសុខភាព ពួកគេទាំងអស់គ្នារួចមក កម្លាំងយោធាថៃ បានប្រគល់ឲ្យនគរបាលការពារព្រំដែនកម្ពុជាវិញ៕ (ដោយ)៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន