Connect with us

ព័ត៌មានជាតិ

ខឹងចិត្តស្ដីប្រដៅកូនមិនស្តាប់និងតែងឈ្លោះជាមួយប្តីផងក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន​

បានផុស

នៅ

ស្ត្រី​ម្នាក់​ដោយសារតែ​ខឹង​ប្រដៅ​កូនប្រុស​ស្រី​មិន​ស្តាប់​តាម​គន្លង​ធម៌​រួមទាំង​ពិបាកចិត្ត​ចេះតែ​មានបញ្ហា​ជាមួយ​ប្តី​ថែមទៀត​ផង​ ក៏​សម្រេចចិត្ត​មក​ស្ពាន​ជ្រោយចង្វារ​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែ​សំណាងល្អ​បាន​គេ​ជួយ​ចាប់​ឃាត់​ទាន់ពេល​។​

ហេតុការណ៍​នោះបាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើលឡើងកាលពីវេលា​ម៉ោង២០​និង៤០​នាទីយប់ ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើ​ត​ហេតុបានឲ្យ​ដឹងថា​ នៅមុន​ពេល​កើ​តហេតុ គេ​ឃើញស្ត្រីម្នាក់ធ្វើដំណើរថ្មើរជើង ដើ​រឡើងលើស្ពានជ្រោយចង្វា ទិសដៅទិសដៅ​ពី​លិចទៅ​កើ​ត​ដើ​រប​ណ្តើរ យំ​បណ្ដើរ ដោយមិនដឹងថាមាន វិបត្តិអ្វីនោះទេ លុះ​ពេល​មកដល់ចំណុច​កើ​ត​ហេតុ ស្ត្រីខាងលើក៏បានលើ​កជើងម្ខាងដាក់លើបង្កាន់ដៃស្ពាន តោង​ឡើងបំណងលោតចូលក្នុងទឹកទន្លេដើម្បីបញ្ចប់ជីវិត។​ ភ្លាមៗ​នោះ ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់បានឃើ​ញ ក៏ប្រញាប់ស្ទុះទៅចាប់ទាញស្ត្រី​រូបនោះ ចុះមកវិញបានទាន់ពេលវេលា ។​

បន្ទាប់មក​ក៏បានបង្កឲ្យមានការ​ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋា​នដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វា ត្រើ​យ​ខាង​កើត ចុះមកជួយធ្វើការអន្តរាគមន៍នាំស្ត្រីរូបនោះ​ទៅគោលដៅប្រចាំដើ​ម្បីធ្វើការសាកសួរ ។

ពេលដែល​សួរនាំ​ស្ត្រី​រូបនោះបាននិយាយរៀបរាប់ទាំងទឹកភ្នែក​ថា ​គាត់​មានឈ្មោះ វ័ន សន អាយុ៤២​ឆ្នាំ ស្នាក់នៅ ភូមិ១០ សង្កាត់ទួលសង្កែទី១ ខ​ណ្ខ​ឬ​ស្សី​កែវ ជាមួយប្តី និងមានកូនប្រុស ស្រីចំនួន៣​នាក់ ដោយ កូ​នប្រុស​ច្បង​អាយុ​១៩​ឆ្នាំ​ហើយ​។​

​ស្ត្រី​រូបនោះ​បន្តទៀតថា ​គាត់ពិតជាមានបំណងលោតទឹកសម្លាប់ខ្លួនពិបាកមែន គឺ​ដោយសារ​គាត់មានវិបត្តិ ផ្លូវចិត្តរឿងកូនប្រុសមានទំនាក់ទំនងស្នេហាមិនស្តាប់តាម​ដំបូន្មានគាត់​ និង​ម្យ៉ាងវិញទៀត ​គាត់​តែងតែ មានរឿងរកាំរកូសជាមួយនិងប្តីទើប​ស​ម្រេចចិត្ត​ធ្វើ​ដូច្នេះ​តែម្តង​។​

មួយសន្ទុះក្រោយមកក៏ស្រាប់តែកូនប្រុស ស្រីរបស់ស្ត្រីខាងលើបានមកដល់ទីតាំងកើ​ត​ហេតុ រួច​ក៏បាននាំ គ្នាលុតជង្គង់សំពះសុំទោសស្ត្រីជាម្តាយ និងសូមអង្វរម្តាយឲ្យត្រឡប់ទៅផ្ទះជាមួយពួកគេវិញផងដែរ ។ បន្ទាប់ពីកូនប្រុសស្រីរបស់ស្ត្រីដែលមានវិបត្តិនោះធ្វើការអង្វរ ក ស្ត្រីជាម្តាយ អស់​រយៈពេលប្រមាណជាង កន្លះម៉ោង ទើ​បស្ត្រីជាម្តាយសម្រេចចិត្តយល់ព្រមជាមួយកូនៗ ដោយក្នុងលក្ខខណ្ឌ គឺត្រូវដកទូរស័ព្ទដៃពី កូនប្រុសច្បងមួយ រយៈសិនហើយពួកគេក៏យល់ព្រមជាមួយគ្នារួចក៏ឡើងជិះម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះវិញ បាត់ទៅ​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម