Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ជួយទិញផ្លែតាង៉ែន ចំនួន១តោន ពីប្រជាកសិករ នៅស្រុកភ្នំព្រឹក

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែតាង៉ែន ចំនួន១តោន ពីក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» ដែលពួកគេបានជួយទិញ ពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង នៅក្នុងគ្រាលំបាក​នាពេ​ល​នេះ។  

ការជួយទិញនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ បានអនុញ្ញាតឲ្យលោក ឌិន សុមេធារិទ្ធ ធុរជន ប្រធានក្លឹបសេដ្ធធុរជន និងជាស្ថាបនិកភូមិផ្កាត្រកួន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាផ្លែតាង៉ែន​៥០០​គីឡូក្រាម​​ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ តាមរយៈលោក ឌិន សុមេធារិទ្ធ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែតាង៉ែន ចំនួន ១តោន ដើម្បីជូនដល់អគ្គនាយកដ្ឋានទាំង៥ និងវិទ្យុជាតិ FM 96MHz ក្រោមឱវាទក្រសួង។ ការជួយទិញនេះ ដើម្បីចូលរួមកម្លាំងគ្នា បង្កើតយុទ្ធនាការប្រមូលទិញផ្លែតាង៉ែន របស់ប្រជាកសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយសម្រួលទីផ្សារលក់ដល់ពួកគាត់ និងលើកទឹកចិត្តប្រជាកសិករ ព្រមទាំងគាំទ្រផលិតផលក្នុងស្រុកផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» បានជួយ ទិញផ្លែមៀន និងតាង៉ែនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង បានចំនួន២០តោនហើយ ដែលពីដំបូងយុទ្ធនាការទិញ គឺមានត្រឹមតែ១០តោនប៉ុណ្ណោះ។ ប៉ុន្តែដោយសារ មានអ្នកជួយទិញបន្តច្រើន ទើបក្រុមអ្នកជំនួញ «ក្លឹបសេដ្ឋធុរជន» បានបន្តជួយទិញមៀនភ្នំព្រឹក រហូតដល់២០តោនយ៉ាងដូច្នេះ។ នេះបើតាមលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន»។

លោក ឌិន សុមេធារិទ្ធ បានឲ្យដឹងបន្តថា ចំពោះការទិញនេះ មិនមែនចង់បានផលចំណេញ ពីពួកគាត់ឡើយ តែជាការជួយពួកគាត់ ក្នុងគ្រាលំបាកនេះប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រសិនបើមានតម្រូវការបន្តទៀត ក្រុមរបស់លោក នឹងជួយទិញបន្តទៀតដែរ។ 

គួរឲ្យដឹងថា ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសថៃ បានបិទមិនឲ្យនាំចេញផ្លែមៀន ទៅកាន់ប្រទេសគេ ហើយទើបធ្វើឲ្យប្រជាកសិករ ដែលជាអ្នកដាំមៀនជួបបញ្ហាលំបាក ក្នុងការលក់ចេញ ស្របពេលរដូវប្រមូលផល បានចាប់ផ្ដើម។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះក្រសួងមានការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ជាមួយវៀតណាមរួចហើយ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ មានបញ្ហាប្រឈមមិនទាន់ អាចធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ ជាពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន ខណៈផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផល៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤០ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤១ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤២ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម