ព័ត៌មានជាតិ
អគ្គិភ័យសម្លាប់មនុស្ស ១៨ នាក់ គិតត្រឹម ៧ ខែនេះ
ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ ២០២១ គ្រោះធម្មជាតិដោយអគ្គិភ័យបានសម្លាប់មនុស្សចំនួន ១៨ នាក់និងរងរបួស ៣៩នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងជិត៤០០ខ្នង។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករា រហូតមកដល់ខែកក្កដាឆ្នាំ២០២១ គ្រោះធម្មជាតិដោយអគ្គិភ័យ បានកើតឡើងចំនួន៣៣០លើកបណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ៣៨៧ ខ្នង តូបផ្សារ ២២០តូប ឃ្លាំងទំនិញ១៦ សាលារៀន៣ខ្នង រោងចក្រសិប្បកម្ម ១២កន្លែង អគាររដ្ឋបាល១៨កន្លែង មនុស្សស្លាប់១៨នាក់ និងរបួស៣៩នាក់។

ក្នុងចំណោមករណីស្លាប់និងរបួសដោយគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញមានអ្នកស្លាប់និងរបួសច្រើនជាងគេ គឺមានអ្នកស្លាប់ចំនួន៦នាក់ រងរបួស២៤នាក់ ខេត្តកំពង់ឆ្នាំងស្លាប់៥នាក់របួស ២ នាក់ ខេត្តបាត់ដំបងស្លាប់២នាក់ របួស១នាក់ ខេត្តកំពង់ចាមស្លាប់១នាក់ របួស១នាក់ ខេត្តព្រះសីហនុស្លាប់ ១ នាក់របួស ៧នាក់ ខេត្តកំពង់ស្ពឺស្លាប់១នាក់ ខេត្តកណ្តាលស្លាប់១នាក់ ខេត្តត្បូងឃ្មុំ ស្លាប់១នាក់ ខេត្តពោធិសាត់របួស ២នាក់ តាកែវ១នាក់ និងបន្ទាយមានជ័យរបួស១នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?