Connect with us

ព័ត៌មានជាតិ

មេឃុំកំពង់ថ្កូវ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ នៃខេត្តសៀមរាប លោក លន់ រួប បានទទួលមរណភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ នៅវេលាម៉ោង១០ និង៥០នាទី ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។

អ្នកឧកញ៉ា សៀង ណាំ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានសរសេរថា «ខ្ញុំបាទ មានការសោកស្តាយ ដោយឃុំកំពង់ថ្កូវ បានបាត់បង់នូវមេឃុំដ៏ល្អម្នាក់ គឺលោក លន់ រួប លោកគឺជាបុគ្គលដែលមានចរិកសុភាពរាបសារ ស្លូតបូត  និងជាទីគោរពស្រលាញ់ នៃប្រជាជនឃុំកំពង់ថ្កូវ លោកមេឃុំ លន់ រួប គាត់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត បម្រើប្រទេសជាតិ អស់រយៈពេល៤២ឆ្នាំ ដោយមិនគិតអំពីការនឿយហត់ និងបានចូលរួម ការពារ និងអភិវឌ្ឍ  ឃុំកំពង់ថ្កូវ ឲ្យទទួលបានការរីកចម្រើន គ្រប់វិស័យ  រហូតមកដល់ដង្ហើមចុងក្រោយនេះ»។

តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរូបនេះ​ បានសរសេរបន្តថា «ខ្ញុំបាទ សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព។ ខ្ញុំបាទ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកមេឃុំ លន់ រួប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១១ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៩ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម