ព័ត៌មានជាតិ
ថ្ងៃនេះ កុមារនិងយុវវ័យ ទទួលបានការចាក់វ៉ាក់សាំង នៅខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានមាតា បិតា ឬអាណាព្យាបាលកុមារ និងយុវវ័យនៅក្នុងក្រុងបានលុងនៃខេត្តរតនគិរី ឲ្យបានជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី និងរៀបចំ ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។

ដំណើរការចាក់វ៉ាក់សាំងនេះ និងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ២០២១ តទៅ។ ពេលព្រឹកចាប់ពីម៉ោង៧និង៣០នាទី ដល់ម៉ោង១១និង៣០នាទី និងរសៀលចាប់ពីម៉ោង១៣និង៣០នាទី ដល់ម៉ោង១៧និង០០នាទី។ នៅទីតាំងវិទ្យាល័យសមហតេចឪ-សម្តេចម៉ែ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នៅក្នុងដំណើរចាក់វ៉ាក់សាំងនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតា បិតា ឬអាណាព្យាបាលទាំងអស់ ត្រូវនាំកូនៗរបស់ខ្លួនដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដោយត្រូវយកភ្ជាប់មកជាមួយនូវឯកសារ(ថតចម្លង)ពាក់ព័ន្ធរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ប្រសិនបើមាន) សំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរ។
សូមបញ្ជាក់ជូនថា ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងសម្រាប់តែកុមារ និងយុវវ័យដែលកំពុងរស់នៅក្នុងសង្កាត់ទាំង៤នៃក្រុងបាបលុង ខេត្តរតនគិរីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ស្រុកដទៃទៀត និងត្រូវបន្តចាក់ជូននៅពេលបន្ទាប់។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតា បិតា ឬអាណាព្យាបាលកុមារ និងយុវវ័យទាំងអស់ក្នុងក្រុងបានលុង ជ្រាបជាព័ត៌មាន និងអញ្ជើញនាំកូនៗរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា តាមពេលវេលា និងទីកន្លែងខាងលើកុំបីខាន៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី