ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ ប្រើវិធានការអប់រំ ទន្ទឹមអនុវត្តច្បាប់ទប់ស្កាត់កូវីដ ត្រឹម១៤ថ្ងៃអប់រំពលរដ្ឋជាង ១៨,០០០នាក់
លោក គឹម សន្ដិភាព មានប្រសាសន៍ថា ក្នុងការទប់ស្កាត់កូវីដ-១៩ ត្រូវប្រើវិធានការអប់រំតាមកម្រិតកំហុសនៃបុគ្គល ទន្ទឹមគ្នានឹងការអនុវត្តច្បាប់ ដោយមិនអាចអនុវត្តដោយត្រូវតែផ្ដន្ទាទោសតាមផ្លូវច្បាប់ទាំងអស់នោះទេ។ ជាមួយគ្នានេះ ក្នុងរយៈពេល១៤ថ្ងៃ អាជ្ញាធរបានឃាត់ និងធ្វើការអប់រំ ប្រជាពលរដ្ឋ ១៨,០០០/១៩,០០០នាក់ដែលបានល្មើសបម្រាម។

លោកថ្លែងបែបនេះ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់កាត់ការចម្លងវីរុស កូវីដ-១៩” ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។
លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានលើកឡើងថា រដ្ឋាភិបាលមានវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយហ្មត់ចត់ និងយកចិត្តទុកដាក់។ ជាក់ស្ដែង សម្រាប់យុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា រដ្ឋាភិបាលប្រកាន់យកនូវវិធានការ៤ មានវិធានការសុខាភិបាល វិធានការច្បាប់ វិធានការអប់រំ និងវិធានការរដ្ឋបាល។

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ “ចំពោះការអនុវត្តវិធានការច្បាប់ យើងឃើញក្រោយពីយើងមានច្បាប់ហើយ គឺយើងត្រូវតែអនុវត្តហើយ មិនមែនមានន័យថា វិធានការច្បាប់អនុវត្តតែក្នុងពេលយុទ្ធនាការទេ គឺរយៈពេលណាក៏ដោយ ក្រោយពីច្បាប់ចូលជាធរមាន គឺវិធានការច្បាប់ត្រូវតែអនុវត្តចំពោះជនគ្រប់រូបដែលល្មើសនឹងវិធានការសុខាភិបាល ល្មើសនឹងវិធានការរដ្ឋបាល”។
លោក មានប្រសាន៍បន្តថា៖ “ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលនៅប្រកាន់យកវិធានការអប់រំដើរទន្ទឹមគ្នានឹងវិធានការច្បាប់។ សូម្បីតែក្នុងលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល១៤ថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី១២ ខែសីហា យើងឃើញថា បើទោះបីជាមានការឃាត់ខ្លួនបុគ្គលប្រមាណ ១៩,០០០នាក់នេះ គឺអាជ្ញាធរនៅតែប្រកាន់យកកវិធានការអប់រំ ព្រោះវិធានការអប់រំ ជាវិធានការមួយដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុទ្ធដែរ”។

រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ខាងលើនេះ មានប្រសាសន៍ទៀតថា អំពើដែលបំពានវិធានការទាំងឡាយពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មាន៣កម្រិតនៃការផ្ដន្ទាទោស គឺមានកម្រិតនៃការអប់រំផង កម្រិតនៃការពិន័យជាប្រាក់ផង និងកម្រិតនៃការផ្ដន្ទាទោសដាក់ពន្ធនាគារផង។
លោក គឹម សន្តិភាព មានប្រសាន៍ថា៖ “ដូចនេះវិធានការច្បាប់គឺយើងអនុវត្តជារៀងរហូត មិនមែនអនុវត្តតែក្នុងយុទ្ធការណាមួយទេ ពិសេសគឺអនុវត្តជាមួយក្រុបប្រហែស និងក្រុមព្រហើនហ្នឹងហើយ”។
លោក គឹម សន្តិភាព បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមនុស្ស ១៩,០០០នាក់ជាង ដែលល្មើសបម្រាមនៃវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលសហគមន៍ គឺមានមនុស្ស ១៨,០០០នាក់ជាង ដែលអាជ្ញាធរបានប្រកាន់យកវិធានការអប់រំដើម្បីផ្ដល់ឱកាសកែប្រែខ្លួនក្នុងការចូលរួមជាមួយសង្គមជាតិក្នុងការការពារការរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ