ព័ត៌មានជាតិ
ឃុំខ្លួនកូនប្រសារ និងកូនបង្កើត ដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់
កូនបង្កើត និងកូនប្រសារដែលទាស់ទែងគ្នា ហើយយកកាំបិតចាក់គ្នា ឪពុកចូលទៅជួយបែរជាត្រូវចំពោះឪពុកស្លាប់ ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងសម្រេចចេញដីកាឃុំខ្លួនដាកើពន្ធនាគារក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួននេះក្រោយពី លោកម៉ុត ដារា ជាតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំសវនាការផ្តន្ទាទោសតាមអំពើដែលជនល្មើសបានប្រព្រឹត្ត។
ជនសង្ស័យជាប្តីជាកូនប្រសារឈ្មោះ ហេង សៅរស្មី អាយុ ៣១ ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុនសូហ្វែរអាយុ២៨ ឆ្នាំជាកូនបង្កើត អ្នកទាំងពីរប្រកបមុខរបរលក់អនឡាញ។ ជនរងគ្រោះឈ្មោះប៊ុន វណ្ណា ជាឪពុក អាយុ៥៩ឆ្នាំ។
ពួកគេស្នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូវប៉េតុងក្នុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីប្តីប្រពន្ធពីរនោះបានរកឃើញជាប់ពាក់ពន្ធអំពើឃាតកម្មចាក់សម្លាប់ឪពុក។
ដើមចមនៃសំណុំរឿងអំពើឃាតកម្មកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ប្តីប្រពន្ធពីរនាក់មានជម្លោះឈ្លោះប្រកែកគ្នារហូតក្លាយទៅជាអំពើហឹង្សាកាប់ចាក់ក្នុងគ្រួសារដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងប្តីប្រពន្ធពីរនាក់នោះបានឈ្លោះប្រកែកគ្នាដែលប្រពន្ធបានចោទប្រកាន់ប្តីថា មានស្រីលួចលាក់ខាងក្រៅផ្ទះ។ ការចោទប្រកាន់ពីសំណាក់ស្ត្រីជាភរិយាថាប្តីមានស្រីលួចលាក់ក្រៅផ្ទះនេះបានធ្វើឲ្យប្តីមានការតបតទើបកើតជាជម្លោះដោយប្រើអំពើហិង្សារវាយតប់គ្នាទៅវិញទៅមក។
សាក្សីបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលគ្រួសារមួយនេះឈ្លោះទាស់ទែងគ្នាតែរឿងប្រចណ្ឌនោះ។ដោយសម្លេងស្រែកជេរបញ្ចោនិងវាយកាប់ចាក់គ្នាលាន់ឮកងរំពងពេញក្នុងផ្ទះរវាងប្តីប្រពន្ធទាំងពីរដែលធ្វើឲ្យមានការភ្ញាក់ដល់អ្នករស់នៅជិតខាងនោះជាហេតុធ្វើឲ្យបុរសជាឪពុកដែលមានវ័យចំណាស់ បានដើរចូលទៅឃាត់ និងជួយចាប់កូនបង្កើតនិងកូនប្រសារកុំឲ្យឈ្លោះទៀត។
ប៉ុន្តែស្របពេលនោះកូនស្រីបានស្ទុះទៅយកកាំបិតសាំងគីមពីក្បាលដំណេកបម្រុងចាក់ប្តីតែត្រូវឪពុកនិងប្តីចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិតជាហេតុធ្វើឲ្យស្ត្រីជ្រុលដៃចាក់ទៅលើឪពុក ជាច្រើនកាំបិតបណ្តាលឲ្យឪពុករងរបួសធ្ងន់ធ្ងរនឹងហូរឈាមស្រោចពេញដងខ្លួន។
ភ្លាមនោះប្តីប្រពន្ធទាំង២ នាក់បានស្រវេស្រវាដឹកឪពុកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យឈាមលោកអ្នកមានគុណហូរច្រើនពេកជនរងគ្រោះក៏បានលាចាកលោកដោយមិនវិលត្រឡប់ដោយស្នាដៃកូនទាំងពីរនាក់នេះតែម្តងទៅ។
បន្ទាប់ពីឪពុកស្លាប់បាត់បង់ជីវិតហើយជនសង្ស័យបានដឹកសពឪពុកត្រឡប់ទៅផ្ទះវិញទើបស្ត្រីជាកូនបង្កើតបានរាយការណ៍ជូនសមត្ថកិច្ចប្រាប់ពីដំណើររឿងដែលបានកើតឡើងដោយពួកគេក៏មិនបានគេចវេសពីហេតុការនោះដែរ ៕ អត្ថបទ៖ មករា
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?