ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ កំពុងយកសំណាក មនុស្សប្រុស-ស្រី ចំនួន៣៨៥ នាក់ ដែលប្រមូលផ្តុំគ្នា រៀនវគ្គលក់អាហារបំប៉ន
ក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តតាកែវ កំពុងយកសំណាកតេស្ត រកមេរោគកូវីដ-១៩ ទៅលើមនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ ដែលត្រូវបានឃាត់ខ្លួន ដោយសារប្រមូលផ្តុំគ្នា រៀនវគ្គលក់អាហារបំប៉នសុខភាព ល្មើសនឹងវិធានការ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តតាកែវ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តតាកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១៦ ខែសីហានេះថា អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងតែយកសំណាក តេស្ដរកមេរោគកូវីដ-១៩ លើពួកគេទាំងនោះហើយ។ ប៉ុន្តែគិតមកដល់ពេលនេះ មិនទាន់យកអស់នៅឡើយទេ។ លោក អ៊ូច ភា បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងមើល មិនទាន់ឃើញលទ្ធផលឆ្លើយតបទេ ចាំមើលអស់សិន»។

ទាក់ទងនឹងចំណាត់ការ លើមនុស្សទាំងជាង៣រយនាក់ ដែលល្មើសនឹងវិធានការនេះ លោកអភិបាលខេត្តតាកែវ ក៏មិនទាន់អាចបញ្ជាក់នៅឡើយដែរ ដោយលោកថា រង់ចាំការតេស្ដរកកូវីដអស់សិន ទើបពិនិត្យថាតើ ត្រូវអប់រំណែនាំ ឬក៏មានវិធានការច្បាប់ បែបណាទៀត។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ចុះឃាត់ខ្លួនយកទៅធ្វើសំណាកតេស្ត រកមេរោគកូវីដ-១៩ ក្រោយពីពួកគេប្រមូលផ្តុំគ្នា ដោយមិនស្តាប់តាមការណែរនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនពួកគេ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គផ្នែកលក់អាហារបំប៉ន ជាមួយក្រុមហ៊ុក «យូនីស៊ីធី» ខេមបូឌា ដោយមិនបានស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ និងបានផ្គើនពីច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត។
សូមជម្រាបថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការ រដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល៧ថ្ងៃទៀត ចាប់ពីម៉ោង១១ និង៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង