ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជានឹងទទួលយកវ៉ាក់សាំងកូវីដ១៩ណា ដែលទទួលស្គាល់ជាផ្លូវពីការអង្គការសុខភាពពិភពលោកប៉ុណ្ណោះ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជានឹងទទួលយកវ៉ាក់សាំងកូវីដ១៩ទាំងឡាយណា ដែលមានការទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ មានវ៉ាក់សាំងមួយចំនួនមានប្រសិទ្ធភាពរហូតដល់ជាង៩០ភាគរយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននាំយកជំនួយម៉ាសនិងសម្ភារវេជ្ជសាស្ត្រទៅជួនរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦វិច្ឆិកា លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា«យើងកំពុងរង់ចាំព័ត៌មានឲ្យបានជាក់លាក់ព្រោះ បច្ចុប្បន្ននេះឃើញផ្សព្វតាមព័ត៌មាន ដោយយើងនៅមិនទាន់ទទួលរបាយការណ៍ពីលទ្ធផលវ៉ាក់សាំងនិងផលប៉ះពាល់យ៉ាងម៉េចនោះទេ ជាផ្លូវការនៅឡើយទេ គឺឮតាមសារព័ត៌មានថាវ៉ាក់សាំងនេះ មានប្រសិទ្ធភាពជាង៩០ភាគរយនិងវ៉ាក់សាំងនោះមានប្រសិទ្ធភាព៩៤ភាគរយ»។

លោករដ្ឋមន្ត្រីបានបន្តថា«យើងអាចយកវ៉ាក់សាំងមកប្រើប្រាស់បាន លុះត្រាតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក និងត្រួតពិនិត្យឲ្យបានប្រាកដប្រជាជាមុនសិនមុននឹងយកមកចាក់ជូនប្រជាជនយើង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនយើងព្រោះថា ឥឡូវនេះយើងអត់ទាន់មានអ្នកស្លាប់ដោយសារកូវីដ១៩នៅឡើយទេ ស្រាប់តែយកវ៉ាក់សាំងមកចាក់មានគ្រោះថ្នាក់នោះវានឹងធ្វើឲ្យមានបញ្ហា។ ដូចនេះយើង ត្រូវតែមានការប្រុងប្រយ័ត្នសុទ្ធតែថ្មីរហ័សនិងការងារបន្ទាន់»។

លោករដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ប្រទេសគេវាជាការងារបន្ទាន់មួយ ព្រោះប្រទេសគេមានមនុស្សឈឺនិងស្លាប់ច្រើនដូចនេះ គេអាចអាចយកទៅសាកល្បងបានតែយើងអត់ទានមានអ្នកស្លាប់ទេហើយអ្នកឈឺសុទ្ធតែនាំចូលពីក្រៅប៉ុណ្ណោះ។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាល កំពុងរៀបចំសាងសង់ទីកន្លែងមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃ្លាំងឱសថកណ្តាលចោមចៅសម្រាប់ដាក់វ៉ាក់សាំងកូវីដ១៩ នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងនេះនាពេលខាងមុខនេះ។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បិត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថាកន្លែងដាក់វ៉ាក់សាំងកូវីដ១៩នេះក្រសួងសុខាភិបាលនឹងធ្វើការសាងសង់បញ្ចប់ឲ្យរួចរាល់ក្នុងរយៈពេល៥ខែខាងមុខនេះដោយប្រើប្រាស់ប្រព័ន្ធសីតុណ្ហភាពក្រោមសូន្យអង្សាសេដើម្បីរក្សាវ៉ាក់សាំងឲ្យមានគុណភាពសុវត្តិភាពនិងប្រើប្រាស់បានយូអង្វែង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី