Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​៖​ កម្ពុជា​នឹង​ទទួលយក​វ៉ាក់សាំង​កូ​វីដ​១៩​ណា​ ដែល​ទទួលស្គាល់​ជា​ផ្លូវ​ពី​ការ​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ

បានផុស

នៅ

​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ កម្ពុជា​នឹង​ទទួលយក​វ៉ាក់សាំង​កូ​វីដ​១៩​ទាំងឡាយណា​ ដែល​មាន​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​ ខណៈ​បច្ចុប្បន្ន​នេះ​ មាន​វ៉ាក់សាំង​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​រហូតដល់​ជាង​៩០​ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​មុន​នាំ​យក​ជំនួយ​ម៉ាស​និង​សម្ភារ​វេជ្ជសាស្ត្រ​ទៅ​ជួន​រដ្ឋាភិបាល​មីយ៉ាន់ម៉ា នៅ​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​«​យើង​កំពុង​រង់ចាំ​ព័ត៌មាន​ឲ្យ​បានជាក់លាក់​ព្រោះ ​បច្ចុប្បន្ន​នេះ​ឃើញ​ផ្សព្វ​តាម​ព័ត៌មាន ​ដោយ​យើង​នៅ​មិនទាន់​ទទួល​របាយការណ៍​ពី​លទ្ធផល​វ៉ាក់សាំង​និង​ផល​ប៉ះពាល់​យ៉ាងម៉េច​នោះ​ទេ ​ជា​ផ្លូវការ​នៅឡើយ​ទេ ​គឺ​ឮ​តាម​សារ​ព័ត៌មាន​ថា​វ៉ាក់សាំង​នេះ ​មាន​ប្រសិទ្ធភាព​ជាង​៩០​ភាគរយ​និង​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​៩៤​ភាគរយ​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​«​យើង​អាច​យក​វ៉ាក់សាំង​មក​ប្រើប្រាស់​បាន​ លុះត្រាតែ​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ប្រាកដប្រជា​ជា​មុន​សិន​មុននឹង​យ​កមក​ចាក់​ជូន​ប្រជាជន​យើង ​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​យើង​ព្រោះថា ​ឥឡូវនេះ​យើង​អត់​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩​នៅឡើយ​ទេ​ ស្រាប់តែ​យក​វ៉ាក់សាំង​មក​ចាក់​មាន​គ្រោះថ្នាក់​នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​។ ​ដូចនេះ​យើង ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​សុទ្ធតែ​ថ្មី​រហ័ស​និង​ការងារ​បន្ទាន់​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​សម្រាប់​ប្រទេស​គេ​វា​ជា​ការងារ​បន្ទាន់​មួយ ​ព្រោះ​ប្រទេស​គេ​មាន​មនុស្ស​ឈឺ​និង​ស្លាប់​ច្រើន​ដូចនេះ ​គេ​អាច​អាច​យក​ទៅ​សាកល្បង​បានតែ​យើង​អត់​ទាន​មាន​អ្នក​ស្លាប់​ទេ​ហើយ​អ្នក​ឈឺ​សុទ្ធតែ​នាំចូល​ពី​ក្រៅ​ប៉ុណ្ណោះ​។ ​យ៉ាងណាក៏ដោយ​ក្រសួងសុខាភិបាល​ កំពុង​រៀបចំ​សាងសង់​ទីកន្លែង​មួយ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃ្លាំង​ឱសថ​កណ្តាល​ចោមចៅ​សម្រាប់​ដាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​ពេល​ដែល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​នេះ​នា​ពេល​ខាងមុខនេះ​។​

លោកស្រី វេជ្ជបណ្ឌិត យក់ ស​ម្បិ​ត្តិ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​កន្លែង​ដាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ក្រសួងសុខាភិបាល​នឹងធ្វើ​ការសាងសង់​បញ្ចប់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​៥​ខែ​ខាងមុខនេះ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សា​សេ​ដើម្បី​រក្សា​វ៉ាក់សាំង​ឲ្យ​មាន​គុណភាព​សុ​វត្តិភាព​និង​ប្រើប្រាស់​បានយូ​អង្វែង​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានាំយកអំណោយម៉ាសនិងសម្ភារវេជ្ជសាស្ត្រចំនួន១២ មុខទៅជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម