Connect with us

ព័ត៌មានជាតិ

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២១»

បានផុស

នៅ

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ជូនដល់ប្រធាន អនុប្រធាន មន្ត្រី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១» ដែលពិធីនេះរៀបចំ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមបើកដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀ បចំការបោះឆ្នោត បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិចថា កាលពីព្រឹកមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមរយៈប្រព័ន្ធ online។

បើលោកបើតាមលោក សោម សូរីដា វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី ប្រធាន អនុប្រធាន មន្ត្រី នៃលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទូទាំង២៥ រាជធានី ខេត្ត ហើយក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ៕ (ដោយ)៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម