ព័ត៌មានជាតិ
កូរ៉េផ្តល់ជំនួយ ៥៨ ម៉ឺនដុល្លារសាងសង់អគារមន្ទីរពិសោធន៍ឱ្យវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីរពិសោធន៍ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េតម្លៃ៥៨ម៉ឺនដុល្លារអាមេរិក។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ដែលធ្វើឡើងដើម្បីគាំទ្រដល់វិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៦ ខែសីហានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសាង សង់អគារមន្ទីរពិសោធន៍នេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍វត្ថុធាតុដើមផ្លូវថ្នល់ផងនិងជួយដល់ការបណ្តុះបណ្តាល ធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថានតេជោសែន សាធារណ ការនិងដឹកជញ្ជូនផង។
អគារមន្ទីរពិសោធន៍នេះមានប្រវែងសរុប ១៨ម៉ែត្រ គុណ ២៥ម៉ែត្រ កំពស់២ជាន់ ក្នុងនោះរួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ការិយាល័យ។

គ្រោងចំណាយថវិកាប្រមាណ ៥៨០,០០០ដុល្លារអាមេរិក ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន(MOLIT) នៃសាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិលនិងបច្ចេកវិទ្យាសាងសង់ នៃ “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា” ប្រើរយៈពេល៧ខែសម្រាប់សាងសង់ដែលគ្រោង នឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថាវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនបានទទួលជំនួយឥតសំណងនូវ“គម្រោង នវានុវត្តន៍ប្រព័ន្ធសាងសង់និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេស កម្ពុជា” ដែលមានទឹកប្រាក់សរុបប្រមាណជាង ៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិកឬ ៣.៩២០.០០០.០០០ វ៉ុនសម្រាប់រយៈពេល៣ឆ្នាំ (២០២០-២០២៣)ដោយ ផ្តោតលើ៖
១. ជំនួយឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់
២. ផ្តល់អគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់សម្រាប់សិក្សាស្រាវជ្រាវនិងពិសោធន៍គុណ ភាពវត្ថុធាតុផ្លូវថ្នល់
៣. រថយន្តអង្កេតផ្លូវ ថ្នល់ស្វ័យប្រវត្តិ សម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់
៤. កម្មវិធីគ្រប់គ្រងផ្លូវថ្នល់
៥. ការបណ្តុះបណ្តាលបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងនេះមានគោលដៅចម្បងក្នុងការបង្កើតប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជាតាមរយៈការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ការបណ្តុះបណ្តាលអ្នក ជំនាញជាន់ខ្ពស់ការផ្តល់សម្ភារបច្ចេកទេសនិងអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។
ការសាងសង់អគារមន្ទីរពិសោធន៍នេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវនិងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាល ធន ធានវិស្វករនិងមន្ត្រី បច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់បាននឹងកំពុងសិក្សា លើ ជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣៕ ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ