ព័ត៌មានជាតិ
ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន ១០ ម៉ឺនដប ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩
កាលពីថ្ងៃទី១៣ សីហា ២០២១ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្តទាំង ៨ ជាប់ព្រំដែនប្រទេសថៃ និងខេត្ដផ្សេងទៀត ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ ជាពិសេសជាពិសេសវីរុសបម្លែងថ្មី Delta ដោយបានឧបត្ថម្ភទឹកពិសាអង្គរពូរ៉ូ និងភេសជ្ជៈ Sting Espresso របស់ខ្លួន សរុបចំនួន ១០ ម៉ឺនដប។
ទឹកពិសា និងភេសជ្ជៈទាំងនេះ ត្រូវបានឧបត្ថម្ភដល់រដ្ឋបាលខេត្តទាំង៨ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កោះកុង និងខេត្ដមួយចំនួនផ្សេងទៀត។



លោក Onno Rombouts អគ្គនាយកគ្រប់គ្រងខេមប្រ៊ូវ បានមានប្រសាសន៍ថា «នេះគឺជាពេលវេលាដ៏លំបាកលោក Onno Rombouts អគ្គនាយកគ្រប់គ្រងខេមប្រ៊ូវ បានមានប្រសាសន៍ថា «នេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា ដែលត្រូវចូលរួមទាំងអស់គ្នា។ យើងសង្ឃឹមថា ការបរិច្ចាគ និងការរួមចំណែករបស់យើងអាចជួយសម្រាលតម្រូវការចាំបាច់នៅក្នុងតំបន់ ជាពិសេសអាចឆ្លើយតបបន្ទាន់នៅក្នុងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់របស់បុគ្គលិកសុខាភិបាល ក្រុមការងារជួរមុខ និងសហគមន៍ងាយរងគ្រោះ»។ លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅក្នុងសហគមន៍។




គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនជាង ១ម៉ឺន កេស រួចមកហើយ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសនេះនៅកម្ពុជា។ ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន និងស្របតាមចក្ខុវិស័យរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» យើងនៅតែបន្ដចូលរួមជាមួយសហគមន៍ ប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។
រួមគ្នា យើងនឹងឈ្នះ កូវីដ-១៩!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី