ព័ត៌មានជាតិ
ស្ត្រីឈឺពោះម្នាក់ ត្រូវបានកម្លាំងអធិការដឹកបញ្ជូនទៅមណ្ឌលសុខភាពដោយសុវត្ថិភាព
រតនគិរី ៖ ស្ត្រីម្នាក់ ឈឺពោះជិតឆ្លងទន្លេ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវយករថយន្តសារ៉ែនដឹកបញ្ជូនទៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីសម្រាលកូននៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ក្នុងនោះកម្លាំងវេនប្រចាំបញ្ជាទី២ ចំនួន២នាក់ ១.លោក អនុសេនីយ៍ទោ ពូយ ឌឹក ២.លោក ព្រិនបាលទោ ហែម រដ្ឋា បានយករថយន្តសារ៉ែនជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ មានឈ្មោះ សេវ ភីម អាយុ១៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិ/ឃុំខាងលើ យកមកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ លោកអធិការបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកអូរយ៉ាដាវ មិនថាយប់ឬថ្ងៃទេ ឲ្យតែប្រជាពលរដ្ឋមានការចាំបាច់ ដូចជា អ្នកឈឺពោះឆ្លងទន្លេ និងករណីផ្សេងៗទៀត លោកនិងជួយដល់ប្រជាពលរដ្ឋ មិនថាហត់នឿយយ៉ាងណាដ៏ដោយ ឲ្យតែប្រជាពលរដ្ឋមានការចាំបាច់និងបម្រើដល់ប្រជាពលរដ្ឋ៕
ដោយ ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី