ព័ត៌មានជាតិ
ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ១០ម៉ឺនដប ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្តទាំង ៨ ជាប់ព្រំដែនប្រទេសថៃដែលបានបិទខ្ទប់ និងកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ ជាពិសេសជាពិសេសវីរុសបម្លែងថ្មី Delta ដោយបានឧបត្ថម្ភទឹកពិសាអង្គរពូរ៉ូ និងភេសជ្ជៈ Sting Espresso របស់ខ្លួន សរុបចំនួន ១០ ម៉ឺនដប។
ទឹកពិសា និងភេសជ្ជៈទាំងនេះ ត្រូវបានឧបត្ថម្ភដល់ រដ្ឋបាលខេត្តទាំង៨ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងកោះកុង។
លោក Onno Rombouts អគ្គនាយកគ្រប់គ្រងខេមប្រ៊ូវ បានមានប្រសាសន៍ថា «នេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា ដែលត្រូវរួបរួមគ្នា។ យើងសង្ឃឹមថា ការបរិច្ចាគ និងការរួមចំណែករបស់យើងអាចជួយសម្រាលតម្រូវការចាំបាច់នៅក្នុងតំបន់ ជាពិសេសអាចឆ្លើយតបបន្ទាន់នៅក្នុងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់របស់បុគ្គលិកសុខាភិបាល ក្រុមការងារជួរមុខ និងសហគមន៍ងាយរងគ្រោះ»។ លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅក្នុងសហគមន៍។
គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនជាង មួយម៉ឺនកេស រួចមកហើយ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសនេះនៅកម្ពុជា។ ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន និងស្របតាមចក្ខុវិស័យរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» យើងនៅតែបន្ដចូលរួមជាមួយសហគមន៍ ប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។
រួមគ្នា យើងនឹងឈ្នះ កូវីដ-១៩!
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?