Connect with us

ព័ត៌មានជាតិ

គ្រោងចំណាយជិត៦០ម៉ឺនដុល្លារសាងសង់អគារមន្ទីរពិសោធន៍នៃក្រសួងសាធារណការ និងដឹកជញ្ជូន

បានផុស

នៅ

ភ្នំពេញ៖ អគារមន្ទីរពិសោធន៍ មានប្រវែងសរុប ១៨ម៉ែត្រ គុណ ២៥ម៉ែត្រ កម្ពស់២ជាន់ ក្នុងនោះរួមមាន បន្ទប់ Asphalt Test Lab បន្ទប់ Concrete Test Lab បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ការិយាល័យ។ គ្រោងចំណាយថវិកាប្រមាណ ៥៨០,០០០ ដុល្លារអាមេរិក ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់ Korea Institute of Civil Engineering and Building Technology (KICT) នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា – Renewal Project of Road Construction and Management System for Cambodia” ប្រើរយៈពេល ៧ខែសម្រាប់សាងសង់  ដែលគ្រោងនឹងបញ្ចប់នៅចុង ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ 

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណងនូវ “គម្រោង នវានុវត្តន៍ប្រព័ន្ធសាងសង់ និង​គ្រប់គ្រងផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា” ដែលមានទឹកប្រាក់សរុបប្រមាណជាង ៣,២០០,០០០ ដុល្លារសហរដ្ឋអាមេរិច ឬ ៣,៩២០,០០០,០០០ វ៉ុន សម្រាប់រយៈពេល ៣ឆ្នាំ (២០២០-២០២៣) ដោយផ្តោតលើ ១.​​ ជំនួយឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់ ២. ផ្តល់អគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធន៍គុណភាពវត្ថុធាតុផ្លូវថ្នល់ ៣. រថយន្តអង្កេតផ្លូវ ថ្នល់ស្វ័យប្រវត្តិ (Automatic Survey Vehicle) សម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់ ៤. កម្មវិធីគ្រប់គ្រងផ្លូវថ្នល់ (Pavement Management System–SMS and Pavement Quality Managment System–PQMS) និង ៥. ការបណ្តុះបណ្តាល បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ។ 

គម្រោងនេះមានគោលដៅចម្បង ក្នុងការបង្កើតប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈ ការ​ពង្រឹងការគ្រប់​គ្រងប្រព័ន្ធផ្លូវថ្នល់ ការ​បណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរ ពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ក្នុងឱកាសជាអធិបតី លោកទេសរដ្ឋមន្ត្រី ស៊ុន  ចាន់ថុល បានសម្ដែងការអំណរគុណជូនចំពោះក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ-Korea Expressway Corporation និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់-Korea Institute of Civil Engineering and Building Technology (KICT) ដែលបានផ្តល់ជាជំនួយ ឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា – Renewal Project of Road Construction and Management System for Cambodia” ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា​វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ 

ទន្ទឹមនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំ ដល់ក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ ធ្វើយ៉ាងណាសាងសង់ឱ្យមានគុណភាពខ្ពស់ ដើម្បីទុកជាកន្លែង បណ្តុះបណ្តាលថ្នាលសិក្សាស្រាវជ្រាវ និងពិសោធន៍ សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។ ការសាងសង់អគារមន្ទីរពិសោធន៍​នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់​ បាននឹងកំពុងសិក្សាលើ ជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ រួមមាន ១. ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២.​ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និង៣. ដេប៉ាតឺម៉ង់នាវាចរណ៍ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ 

កម្មវិធីសិក្សាពេញមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍​ ព្រឹកចាប់ពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ១១:00 និងរសៀលចាប់ពីម៉ោង ១:00 ដល់ម៉ោង ៥:00 និងថ្នាក់បំប៉នភាសារអង់គ្លេស ចន្ទ-ពុធ-សុក្រ ចាប់ពីម៉ោង៥:៣០ ដល់ម៉ោង៧:០០យប់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម