ព័ត៌មានជាតិ
ផ្លូវ ១៥១ ក្នុងខណ្ឌព្រែកព្នៅកំពុងជួសជុលស្ថាបនាពង្រីកជាផ្លូវបេតុងកម្រាស់ ២ តឹក
ផ្លូវ ១៥១ កំពុងស្ថាបនា ជាផ្លូវបេតុងកម្រាស ២ តឹក ពង្រីកទទឹង ១២ ម៉ែត្រ និងបណ្ដោយ ប្រវែង ១២ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកគល់ស្ពានឡុងឈិន រហូតដល់ភ្នំប្រសិទ្ធី ជាប់ព្រំប្រទល់ខេត្តកណ្ដាល។
ផ្លូវ១ខ្សែនេះ ត្រូវបានស្ថាបនាជាដំណាក់កាលៗ ចាប់ផ្ដើមពីខែកក្កដា ដែលសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាសម្រាប់ជួសជុល តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ផ្លូវនេះពីដើមឡើយគហៅថាផ្លូវភ្នំប្រសិទ្ធី តែក្រោយមកត្រូវបានគេប្តូរឈ្មោះមកជាផ្លូវ១៥១វិញ។
ផ្លូវ១៥១ជាផ្លូវមានតាំងពីសង្គមចាស់ ហើយនៅក្នុងទស្សវត្ស៍ឆ្នាំ៩០-២០០០ផ្លូវនេះមានការលំបាកជាខ្លាំងដែលមានត្រឹមក្រាលគ្រួសក្រហមប៉ុណ្ណោះ ដោយខូចជាអន្លើរៗ។
ជាបន្តបន្ទាប់ក្រោយៗមកទៀតផ្លូវ១៥១នេះត្រូវបានចាក់កៅស៊ូ តែផ្លូវនៅតូចចង្អៀត ហើយរងការខូចខាតស្ទើទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង និងបណ្តាលមកពីទឹកបឹងតាមោគធ្វើឱ្យជ្រាយជើងក្រោមជាដើម។

ក្នុងឆ្នាំ២០១៤ បន្ទាប់ពីខណ្ឌព្រែកព្នៅកាត់ចូលរាជធានីភ្នំពេញ ផ្លូវ១៥១ត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ដែលជាថវិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផង ថវិការរបស់សម្តេចសាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញផង និងថវិការរបស់សប្បុរសជននានាច្រើនទៀតផងដែរ តាមរយៈឯកឧត្តមឃួង ស្រេង ប្រធានក្រុមចុះជួយខណ្ឌព្រែកព្នៅ តែផ្លូវនៅមានទទឹងត្រឹម៨ម៉ែត្រប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០១៩ដោយសារមានទឹកជំនន់ទឹកភ្លៀង បានហូច្រោះកាត់ផ្លូវខូចជាអណ្លើរៗមក លោកសុខ សម្បត្តិ បានគៀងគររកសប្បុរសជនជួសជុលជាហូហែរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០នេះ សំណើររបស់សាលាខណ្ឌព្រែកព្នៅ បានដាក់ទៅសាលាក្រុងភ្នំពេញ ដើម្បីធ្វើការជួសជុល និងពង្រីកផ្លូវ១៥១នេះឲ្យធំជាងមុន។

មកដល់ពាក់កណ្តាលឆ្នាំ២០២១ទើមមានការអនុញ្ញាតឱ្យពង្រីកដោយចាក់បេតុង ដែលមានកម្រាស២តឹក ទទឹង១២ម៉ែត្រ បណ្តោយប្រមាណ១២គីឡូម៉ែត្រគឺចាប់ពីចំណុចផ្លូវបំបែកគល់ស្ពានឡុងឈិន រហូតទៅដល់ភ្នំប្រសិទ្ធីជាប់ព្រុំប្រទល់ខេត្តកណ្តាលតែម្តង៕ ដោយ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា