ព័ត៌មានជាតិ
ពលរដ្ឋថៃមួយក្រុម ដើរដកផ្សិតតាមព្រៃ វង្វេងផ្លូវ ដល់ក្បែរព្រំដែនកម្ពុជា
ប្រជាពលរដ្ឋថៃ ចំនួន៩នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃ រួមនិងអាជ្ញាធរ ចូលក្នុងព្រៃតាមយកត្រឡប់ទៅស្រុកវិញ បន្ទាប់ពីពួកគេដើរ រកដកផ្សិតក្នុងព្រៃជ្រៅ ហើយវង្វេងផ្លូវដើរដល់ក្បែរព្រំដែនកម្ពុជា។
ករណីនេះ បានកើតឡើង នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រឃុំច្រាត់ ស្រុកបួរឆេត ខេត្តសុរិន្ទ ប្រទេសថៃ ខណ:ដែលមានប្រជាពលរដ្ឋថៃ មួយក្រុមមានគ្នា៩នាក់ បានបើករថយន្តមួយគ្រឿង មកសំចតក្បែផ្លូវចុះត្រង់ចំណុចខាងលើ ដោយនាំគ្នាស្ពាយកន្ត្រករៀងៗ ដើរចូលព្រៃដើម្បីដើររកដកផ្សិត។
បន្ទាប់ពីបានវង្វេងផ្លូវ រកកន្លែងដែលចតរថយន្ត មិនឃើញទើបប្រជាពលរដ្ឋថៃទាំងនោះ បានទូរស័ព្ទទៅប្រាប់បងប្អូនឲ្យរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរក្នុងតំបន់នោះ ឲ្យជួយអន្តរាគមន៍។
នៅពេលនោះដែរ កម្លាំងតម្រួតការពារព្រំដែនថៃ លេខ២១៤ រួមនិងអាជ្ញាធរបានចុះស្រាវជ្រាវ និងឆែកតាមសេវាទូរស័ព្ទ ក៏បានប្រទះឃើញពួកគេស្ថិត នៅកៀកនិងខ្សែបន្ទាត់ព្រំដែនកម្ពុជាទៅហើយ ដែលមានចម្ងាយពីកន្លែងចតរថយន្តប្រមាណ២,៥០ km។
នៅពេលនោះដែរ សមត្ថកិច្ចបានធ្វើការណែនាំ ដល់ពលរដ្ឋទាំងនោះ ឲ្យបញ្ឈប់សកម្មភាពដើររុករកផ្សិត និងវត្ថុផ្សេងៗទៀត ព្រោះនៅក្បែខ្សែបន្ទាត់ព្រំដែន ដែលអតីតជាសមរភូមិ អាចប្រឈមនឹងការជាន់មីន និងការចាប់ខ្លួនជាដើម៕ (ដោយ)៖ សោ និយមរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210817_062711_268.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210817_062709_313-1.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210817_062717_177.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210817_062714_722.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?