ព័ត៌មានជាតិ
ជនជាតិដើមភាគតិចខុសពីជនជាតិភាគតិចដោយមានរូបចម្លាក់បុរាណទំនាក់ទំនងរវាងសិល្បៈនិងភាសា
បើយោងតាមរូបចម្លាក់តាមប្រាង្គប្រាសាទអង្គរ និងតាមឯកសារមួយចំនួនរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង នៅខេត្តរតនៈគិរីបានបញ្ជាក់ថាជនជាតិដើមភាគតិចគឺខុសពីជនជាតិភាគតិច។

លោក សំអឿន បម្រើការមន្ត្រីរាជការក្នុងខេត្តរតនៈគិរីនោះដែរ ដែលបានស្រាវជ្រាវឃើញថាជនជាតិដើម ភាគតិចគឺជាម្ចាស់ស្រុកដែលរស់នៅយូរលង់នៅនឹងទឹកដីភូមិករដែលខ្លួនតាំងនៅនឹងប្រើប្រាស់ភាសា វប្បធម៌ប្រពៃណី សម្លៀកបំពាក់ ទំនៀមទម្លាប់ជារបស់ខ្លួន។
ចំណែកជនជាតិភាគតិចវិញ គឺជាជនចំណូលស្រុក ឬជាជនដែលមានដើមកំណើតពីតំបន់ឬប្រទេសដទៃដើម្បីតាំងទីលំនៅប្រកបរបរផ្សេងៗ ក្នុងប្រទេសណាមួយដែលមានភាសាវប្បធម៌ ប្រពៃណីដាច់ដោយឡែក។

លោក សំអឿន បន្តទៀតថា ជនជាតិដើមភាគតិចនៅកម្ពុជាមានទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃជាមួយវប្បធម៌ខ្មែរ។
នៅក្នុងឯកសារបានទាញយកឧទាហរណ៍ថា ពិធីមង្គលការ ភាសាជ័យហង! សួរហង !…ហង ភាសាទំពួន មានន័យថា(រួចរាល់)។
ការរាប់ឆ្នាំពាក្យថាឆ្នាំច បកប្រែជាភាសាគ្រឹង ឆ្នាំឆ្កែ (ចមានន័យថា ឆ្កែ)។ មានទាំងឧបករណ៍ភ្លេង និងពិធីសែនព្រេនជាច្រើនទៀតដែលមានការទំនាក់ទំនងគ្នា។

ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកបដោយសុខសន្តិភាព ជនជាតិដើមភាគតិចទទួលបាននូវការលើកកម្ពស់សិទ្ធិ សេរីភាពស្មើៗគ្នាចំពោះមុខច្បាប់។
សូមបងប្អូនប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវឈរលើមូលដ្ឋានមិនបំពានសិទ្ធិអ្នកដទៃ និងមិនផ្ទុយនឹងច្បាប់កំណត់៕ ដោយ៖កញ្ញា វ៉ាត


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម