Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ! ក្រុមហ៊ុនមួយ ប្រកាសជួយរកទីផ្សារ កសិផលគ្រប់ប្រភេទ ឲ្យកសិករ

បានផុស

នៅ

នេះពិតជាដំណឹងដ៏មួយ ដែលវិស័យឯកជន បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែកជួយទៅ ដល់ប្រជាកសិករដែលមានដំណាំកសិផលគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា ហើយកំពុងជួបការលំបាក នៅក្នុងការលក់កសិផល​រប​ស់ខ្លួន ដោ​យ​​សារការរាតត្បាត នៃជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែកជួយទៅដល់ប្រជាកសិករ ដែលមានដំណាំកសិផល ក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ។ ក្នុងនោះ ក៏មានទាំងការប្រ​មូលទិញនូវផល្លានុផល ដែលប្រជាកសិករពិបាក ក្នុងការរកទីផ្សារលក់ចេញផងដែរ។ ចំណែក​ប្រជាពលរដ្ឋ ដែលចង់បញ្ជាទិញកសិផលទាំងនោះ អាចបញ្ជាទិញតាមរយៈ APP​​​ VTENH ដោយមានការដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ គ្របដណ្ដប់ទូទាំងប្រទេស។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅ​ព្រឹក​ថ្ងៃទី១៧ ខែសីហានេះថា គិតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោក​ បានជួយលក់កសិផល របស់ប្រជាកសិករ​បាន​​ចំនួន៣តោនហើយ។ លោកថា ជាការផ្ដើមដំបូង គឺតាមផែនការ របស់ក្រុមហ៊ុនលោក ក្នុង១ថ្ងៃ ចង់លក់មៀន​ឲ្យ​ប្រជាកសិករ ចំនួន២តោន តែពួកគាត់បេះមិនទាន់ ដោយសារមានការបញ្ជាទិញពីប្រជាពលរដ្ឋច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា សួរ វីរៈ បានថ្លែងឲ្យដឹងបន្តថា ក្រុមហ៊ុនរបស់លោក បានជួយសម្រួលនៅក្នុងការដឹកជញ្ជូន ដោយ​ឥត​គិតថ្លៃ ចាប់តាំងពីចម្ការរបស់ប្រជាកសិករ រហូតដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញតែម្ដង។ អ្នក​ជំនួ​ញ​រូបនេះ បានបញ្ជាក់ទៀតថា «កម្មវិធីហ្នឹង គឺយើងអត់សំដៅតែមៀនទេ ឲ្យតែជាកសិផល ដែលប្រជាពលរដ្ឋ​មាន​ដូច​ជា ឥឡូវខាងមណ្ឌលគិរីហ្នឹង មានផ្លែក្រូចវល្លិ៍ ហើយនិងផ្លែប៊ើ មានន័យថា តំបន់ណា៎ គាត់អាចដាំដុះកសិ​ផល​បាន គាត់អាចទាក់ទង មកក្រុមហ៊ុនទៅ ក្រុមហ៊ុននឹងជួយរកទីផ្សារជូនគាត់»។

តាមអគ្គនាយក ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស គឺគម្រោងកម្មវិធីជួយទៅដល់ប្រជាកសិករនេះ នឹងត្រូវធ្វើជារៀង​រ​ហូ​ត​​។ «បាទយើងនៅតែបន្តជួយ! គម្រោងកម្មវិធីនេះ គឺយើងធ្វើជានិរន្ត៍តែម្ដង ហើយសង្ឃឹមថា អាចជំរុញឲ្យប្រជា​ពល​រដ្ឋ ដែលគាត់មានដីទំនេរហ្នឹង គាត់អាចចាប់ផ្ដើមដាំជាកសិផលផ្សេងៗ ដែលផ្ទះក៏បានដែរ ហើយពេលគាត់​មាន ដោយសារក្រុមហ៊ុនយើង មានសាខាគ្រប់ស្រុក គ្រប់តំបន់តូចៗដែរ អញ្ចឹងនៅពេលដែលគាត់មាន គាត់អាច​ទៅ​ទាក់ទង នៅសាខាវីរៈប៊ុនថាំទៅ គាត់យកផលិតផលហ្នឹង មកឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងទិញពីគាត់​ ហើយ​ដឹក​ជញ្ជូន មកទីផ្សារនៅភ្នំពេញ ហើយយើងមិនលក់តែទីផ្សារនៅភ្នំពេញទេ គ្រប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គាត់​អាចកម្ម៉ង់បាន ឧទាហរណ៍ថា ខែមៀនឥឡូវ យើងយកពីប៉ៃលិន និងបាត់ដំបង ប្រជាពលរដ្ឋខ្លះ គាត់នៅ​ព្រៃវែង ស្វាយរៀង នៅខាងកោះកុងឯណោះ ក៏គាត់កម្ម៉ង់ អញ្ចឹងយើងដឹកជូន ទៅដល់ផ្ទះគាត់តែម្ដង»។ នេះជា​ការបញ្ជាក់បន្ថែមពីលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។

គួរកត់សម្គាល់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេស​ផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បាន​បិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូត គាមអនាម័យ៕ (ដោយ)​៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១៨ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៦ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម